ឧទ្ទេសនាមអំពីខ្សែរភាពយន្តឯកសារ Hoang Sa របស់វៀតណាមនៅបារាំង
(VOV) /  
នាយប់ថ្ងៃទី 11 ឧសភា ខ្សែរភាពយន្ត ឯកសារ ដោយមានចំណងជើងថា៖
Hoang Sa Viet Nam : ការឈឺចាប់បាត់បង់ របស់អ្នកដឹកនាំរឿងនិងជាអ្នកនិពន្ធ
រឿង ជាជនបារាំង ដើមកំណើតវៀតណាម André Menras បានឧទ្ទេសនាមនៅ មជ្ឈមណ្ឌលវប្បធម៏វៀតណាម នៅបារីស (បារាំង) ។ ការបញ្ជាំងខ្សែរភាពយន្ត
នេះ ដោយសមាគមន៍និស្សិតវៀតណាមនៅបារាំង (UEVF)រៀបចំជាមួយការចូល
រួមជាច្រើនរបស់ អាណិកជនវៀតណាម និងបណ្ដាមិត្តបារាំងស្រឡាញ់វៀតណាម
ជាច្រើនកុះករ។ខ្សែរភាពយន្តឯកសារ នេះ បាន សម្ដែងនូវ ជីវភាពរស់នៅរបស់
អ្នកនេសាទនៅ ស្រុក Binh Son ស្រុកកោះ Ly Son (ខេត្ត Quang Ngai)។ទោះបីជា
ជួបនឹងការលំបាកសាកល្បងជាច្រើនក៏ដោយ ប៉ុន្តែអ្នកនេសាទនៅភាគកណ្ដាល
វៀតណាម នៅតែ ប្តេជ្ញាចិត្ត ច្បាមជាប់ជាមួយសមុទ្រ ផលិត រក្សារអធិបតេយ្យ
ភាពកោះសមុទ្រ។ មុននេះ ខ្សែរភាពយន្ត ឯកសារ ៖ Hoang Sa Viet Nam : ការ
ឈឺចាប់បាត់បង់ ធ្លាប់បានបញ្ជាំងនៅទីក្រុងមួយចំនួននៅបារាំង ដូចជា៖ Toulouse
Beziers ក៏ដូចជា ប្រទេសផ្សេងៗទៀតនៅទ្វីបអឺរ៉ុបដែរ។ បន្ទាប់ពីការបញ្ជាំងនោះ
សុទ្ធតែប្រព្រឹត្តទៅ ការពិភាក្សា អំពីជីវភាពរស់នៅរបស់អ្នកនេសាទវៀតណាម
ជាមួយគោលបំណង អះអាងនូវអធិបតេយ្យភាព របស់វៀតណាម ចំពោះប្រជុំ
កោះចំនួន2 គឺ Hoang Sa និង Truong Sa។ នៅបណ្ដាការពិភាក្សានេះលោក André
Menras ក៏អំពាវនាវ រៃអង្គាសទឹកប្រាក់ ជួយឧបត្ថម្ភបណ្ដាគ្រួសារអ្នកនេសាទវៀត
ណាមដែរ៕
|
លោក André Menras ក៏អំពាវនាវ រៃអង្គាសទឹកប្រាក់ ជួយឧបត្ថម្ភបណ្ដាគ្រួសារអ្នកនេសាទវៀត ណាម(http://www.boxitvn.net) |
-VOV