ឧបនាយករដ្ឋម្ត្រី Vu Duc Dam៖ដល់ឆ្នាំ២០២០ ៩០%ចំនួនប្រជាជនចូលរួមការធានារ៉ាប់រងសុខាភិបាល
|
ឧបនាយករដ្ឋម្ត្រី Vu Duc Dam៖ដល់ឆ្នាំ២០២០ ៩០%ចំនួនប្រជាជនចូលរួមការធានារ៉ាប់រងសុខាភិបាល |
(VOV)_នារសៀលថ្ងៃទី១៥សីហា នៅទីក្រុងហាណូយថ្លែងមតិនៅក្នុងជំនួបធ្វើការ
ជាមួយស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu
Duc Dam បានសង្កត់ធ្ងន់ថា៖ គោលនយោបាយសុខុមាលភាពសង្គមជាគឺជារង្វាស់
អំពីការអភិវឌ្ឍន៍របស់ប្រទេសទាំងឡាយ។ ដូច្នេះ ការអនុវត្តល្អគោលនយោបាយធា
នារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាលជាគោលដៅមួយ ដែលផ្នែកធានារ៉ាប់រងសង្គមវៀតណាម និងក្រសួង ស្ថាប័នទាក់ទិននានាត្រូវបន្តអនុវត្ត។ ដើម្បីទទួលអោយ
បានគោលដៅ៖ដល់ឆ្នាំ ២០២០ ៩០%ចំនួនប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើអោយផ្នែកធានារ៉ាប់រងសង្គមវៀត
ណាម រួមសហការជាមួយក្រសួងសុខាភិបាល លើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺ
កែទម្រង់បែបបទរដ្ឋបាល ក្នុងការត្រួតពិនិត្យ និងព្យាបាលជំងឺសំរាប់អ្នកចូលរួម
ធានារ៉ាប់រងសុខាភិបាល បង្កើនការងារឃោសនាអំពីផលប្រយោជន៍របស់ការចូល
រួមធានារ៉ាប់រងសុខាភិបាលចំពោះប្រជាជន៕