ឧបនាយករដ្ឋមន្ត្រីទទួលជួបសន្ទនាជាមួយនាយិកាធនាគារពិភពលោក


                  

ឧបនាយករដ្ឋមន្ត្រីទទួលជួបសន្ទនាជាមួយនាយិកាធនាគារពិភពលោក - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានទទួលជួបសន្ទនាជាមួយ លោកស្រី Victori​Kwakwa នាយិកាជាតិធនាគារពិភពលោ(រូបថត​ VOV)

(VOV)_នាថ្ងៃទី ៧ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានទទួលជួបសន្ទនាជាមួយ លោកស្រី Victoria Kwakwa នាយិកាជាតិធនាគារពិភពលោកប្រចាំនៅវៀតណាម។ នៅទីនេះ ​ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh មានគោលបំណងថា÷ ​ធនាគារពិភពលោកប្រចាំនៅវៀតណាម នឹងជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាម ​បង្កើនសមត្ថភាពក្នុងការកសាងប្រព័ន្ធឯកសារគតិយុត្ត ដើម្បីគ្រប់គ្រងអង្គភាពអាជីវកម្ម អគ្គក្រុមហ៊ុនរដ្ឋ នៅ​វិស័យផ្សេងៗ ទន្ទឹមនឹងនោះ ស្នើធនាគារពិភព​លោកបង្កើនថែមទៀតការជួយឧបត្ថម្ភអំពីប្រភពកម្លាំង ហិរញ្ញវត្ថុ និង​បច្ចេកទេស ដើម្បីវៀតណាមអនុវត្តកម្មវិធីកែទម្រងខឿនសេដ្ឋកិច្ចនិយាយរួម និងប្រព័ន្ធឥណទាននិយាយដោយឡែកប្រកបដោយជោគជ័យ។ រីឯខ្លួនវិញ  លោកស្រី Victoria Kwakwa បានអះអាងថា÷​ធនាគារពិភពលោកប្រចាំនៅ​វៀតណាមបានវាយតំលៃយ៉ាងខ្ពស់ រាល់សកម្មភាពសហប្រតិបត្តិការ អនុវត្តកម្មវិធីវាយតំលៃមណ្ឌលហិរញ្ញវត្ថុ FSAPរបស់ធនាគារជាតិវៀតណាម​ក្នុង​រយះ​ពេលកន្លង​ទៅ និងលើកឡើងរាល់បញ្ហាដែលត្រូវប្រមូលផ្តុំក្នុងរយះ​ពេលខាងមុខនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ