ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទ AMM48
|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទ AMM48 (VOV) |
Vovworld-នាថ្ងៃទី៤សីហានៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន
លើកទី៤៨ (AMM48) នៅម៉ាឡេស៊ី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស
វៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសចិន
WangYi។ នៅជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីការជំរុញនិងត្រៀមរៀបចំល្អ
សំរាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេល
ខាងមុខ។ ភាគីទាំងពីរបានផ្លាស់ប្ដូរដ៏ស្មោះត្រង់អំពីបញ្ហាសមុទ្រខាងកើត។
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា វៀតណាមព្រួយបារម្ភចំពោះ
សកម្មភាពបើកទូលាយសាងសង់កោះថ្មផ្លាស់ប្តូរស្ថានភាពដើមនៅសមុទ្រខាង
កើត។ នេះក៏ជាការយកចិត្តទុកដាក់របស់បណ្ដាប្រទេសអាស៊ានពីព្រោះបញ្ហា
នេះជះឥទ្ធិពលផ្ទាល់ទៅលើការរក្សាសន្តិភាពស្ថិរភាពក្នុងដំបន់។ បណ្ដាប្រទេស
អាស៊ានចង់មានទំនាក់ទំនងស្អាតស្អំជាមួយចិន។ រដ្ឋមន្ត្រី WangYi បានអះអាង
ថាចិនត្រៀមខ្លួនជាស្រេចបន្តការជួបប្រាស្រ័យជាន់ខ្ពស់រវាងបក្សទាំងពីររដ្ឋទាំង
ពីរបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងភាគីទាំងពីរ មានបំណងពង្រីកយន្តការ
សហប្រតិបត្តិការអាស៊ាន-ចិនក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើត
ក្នុងនោះមានសំណើរគ្រប់គ្រងហានិភ័យនៅសមុទ្រ។
មុននោះនៅជំនួបជាមួយរដ្ឋមន្ត្រីការបរទេសន័រវ៉ែក Boerge Brende ភាគីទាំង
ពីរបានឯកភាពនាពេលខាងមុខបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដើម្បី
នាំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ិជម្រៅជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ
បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញអង្គភាពអាជីវកម្មន័រវ៉ែក
ចូលរួមទីផ្សារវៀតណាម។ ភាគីទាំងពីរបានរួមចែករំលែកឯកភាពបង្កើនកិច្ច
សហការនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិការដំបន់និងអន្តរជាតិ។ ភាគីទាំងពីររួម
ចែករំលែកការយកចិត្តទុកដាក់អំពីស្ថានភាពសមុទ្រខាងកើតសង្កត់ធ្ងន់ទៅលើសារ
សំខាន់នៃការដោះស្រាយជំលោះដោយសន្តិវិធីលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ
ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
នៅជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិង
សហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកហោណាំហង លោក Pham Binh Minh អះអាង
ថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជិតខាងមិត្តភាពនិងសហប្រតិបត្តិការ
ជាប្រពៃណីជាមួយកម្ពុជា។ ទាក់ទិនដល់បញ្ហាព្រំដែនវៀតណាម-កម្ពុជាលើមូលដ្ឋាន
ទំនាក់ទំនងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh
បានស្នើរភាំគីទាំងពីរស្វែងរកដំណោះស្រាយសំដៅដោះស្រាយបញ្ហានៅសេសសល់
ដើម្បីសំរេចការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនលើដីគោកដូចជាការយល់ដឹងរួម
របស់ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរដែលទទួលបាននាខែមិនាឆ្នាំ២០១៥។
នៅជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Albert del Rosario ភាគីទាំង
ពីរបានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីលើកទី៨។
ស្ដីពីស្ថានភាពដំបន់និងអន្តរជាតិ ភាគីទាំងពីរបានប្រមូលផ្ដុំផ្លាស់ប្តូរអំពីកិច្ច
សហប្រតិបត្តិការអាស៊ាននិងបញ្ហាសមុទ្រខាងកើត៕