ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប៊ុលហ្គារី

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសប៊ុលហ្គារីលោកស្រី Ekaterina Zaharieva ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅសាធារណៈរដ្ឋប៊ុលហ្គារីចាប់ពីថ្ងៃទី៣ដល់ ទី៥ ខែកក្កដា។ 
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប៊ុលហ្គារី - ảnh 1លោក Pham Binh Minh (ខាងឆ្វេង) ទៅជួបសម្ដែងការគួរសមប្រធានាធិបតី ប្រទេសម្ចាស់ផ្ទះលោក Rumen Radev

នាថ្ងៃទី៣ កក្កដា លោក Pham Binh Minh បានទៅជួបសម្ដែងការគួរសមប្រធានាធិបតី ប្រទេសម្ចាស់ផ្ទះលោក Rumen Radev។ ប្រធានាធិបតីលោក Rumen Radev ចាត់ទុកថា ប៊ុលហ្គារីគាំទ្រចំពោះការចុះហត្ថលេខានិងអនុម័តយ៉ាងឆាប់ៗលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងសហភាពអឺរ៉ុប (EVFTA)។

        ក្នុងជំនួបសន្ទនារវាងឧបនាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក Tomislav Donchev ជាមួយឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវអនុវត្តន៍វិធានការជាក់ស្ដែង ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជ កម្មវិនិយោគទ្វេភាគី ពង្រីកឧត្តមភាពនៃប្រទេសនីមួយៗ ក្នុងនោះមានការ សាកពិសោធន៍រូបសណ្ឋានសាជីវកម្មផលិតកម្មនិងផ្គត់ផ្គង់ដោយផ្ទាល់ទៅក្នុងទី ផ្សារអឺរ៉ុបនិងតំបន់ផ្សេងៗទៀតលើពិភពលោក។ ភាគីទាំងពីរក៏គប្បីជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាល ដោយឈរលើមូលដ្ឋានដែលប៊ុលហ្គារី បានបណ្ដុះបណ្ដាលកម្មាភិបាល វិស្វករជាង ៣០០០នាក់ឲ្យវៀតណាមមុននេះ។ ដើម្បីសម្រេចបានគោលដៅខាងលើ ភាគីទាំងពីរបានយល់ស្របគ្នាថា នឹងឆាប់ រៀបចំសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល សំដៅលើកទឹកចិត្តនិងបង្ក លក្ខណៈងាយស្រួលឲ្យមជ្ឈដ្ឋានសហគ្រិននៃប្រទេសទាំងពីរតភ្ជាប់គ្នា ស្វែងយល់ទីផ្សារនិងឱកាសវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ