ឧបនាយករដ្ឋមន្ត្រីបានទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាពន្លឿនពាណិជ្ជកម្មឥណ្ឌា-អាស៊ាន
(VOVWORLD) /  
|
ឧបនាយករដ្ឋមន្ត្រីបានទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាពន្លឿនពាណិជ្ជកម្មឥណ្ឌា-អាស៊ាន (VGP) |
Vovworld-នារសៀលថ្ងៃទី៧មករា នៅពិធីទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាពន្លឿនពាណិជ្ជកម្មឥណ្ឌា-អាស៊ានចំណុះសហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា Shantanu Srivastava ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានបំណងប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគថាមពលជាដើម រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ រីឯ ប្រធានក្រុមប្រឹក្សាពន្លឿនពាណិជ្ជកម្មឥណ្ឌា-អាស៊ាន Shantanu Srivastava បានអះអាងថា ជានិច្ចកាលខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម-ឥណ្ឌាអភិវឌ្ឍន៍កាន់តែមានប្រសិទ្ធភាពក៏ដូចជារួមចំណែកសកម្មក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពនិងទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរវៀតណាម-ឥណ្ឌា៕
-VOVWORLD