|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានទទួលជួបអគ្គលេខាធិការស្ថាប័នផ្លាស់ប្តូរបណ្ឌិតសភាសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកស្រី Dorothea Ruland (vietnamplus.vn) |
VOV-នារសៀលថ្ងៃទី៩ឧសភានៅទីស្តីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Thien Nhan បានទទួលជួបអគ្គលេខាធិការស្ថាប័នផ្លាស់ប្តូរបណ្ឌិតសភាសាធារណៈរដ្ឋសហព័ន្ធអាល្លឺម់ង់ លោកស្រី Dorothea
Ruland ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួប
នាថ្ងៃទី១០ឧសភានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះការដែល ប្រទេសទាំងពីរនឹងសហការរៀបចំសន្និសីទ
អតីតសិស្សានុស្សិសវៀតណាមដែលបានរៀនសូត្រនៅអាល្លឺម់ង់។ ឧបនាយក
រដ្ឋមន្ត្រី Nguyen Thien Nhan មានចំណងថាឲ្យក្នុងរយៈពេលខាងមុខស្ថាប័ន
ផ្លាស់ប្តូរបណ្ឌិតសភាអាល្លឺម៉ង់និយាយរួមនិងបុគ្គលលោកស្រី Dorothea Ruland
និយាយដោយឡែកនឹងបន្តជួយឧបត្ថម្ភផ្ដល់អាហាររូបករណ៍សំរាប់សិក្ខាកាម
វៀតណាម បន្តរៀបចំវគ្គបណ្ដុះបណ្ដាលមហាបរិញ្ញានិងក្រោយឧត្តមសិក្សា
សំរាប់និស្សិតវៀតណាមជាដើម៕