ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយគណៈប្រតិភូសហគ្រាសបារាំង
(VOVWORLD) - នារសៀលថ្ងៃទី៣ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសហគ្រាសនិងសហគ្រិននៃសម្ព័ន្ធសមាគមអង្គភាពអាជីវកម្មបារំាង។
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយគណៈប្រតិភូសហគ្រាសបារំាង |
នៅក្នុងជំនួបនេះ លោក Vuong Dinh Hue បានអះអាងថា ការដែលមានអង្គភាពអាជីវកម្មបារាំងជាច្រើនបានមកស្វែងរកឱកាសវិនិយោគនៅវៀតណាមគឺជាឱកាសមួយដើម្បីភាគីទាំងពីរផ្ទៀងស្តាប់នូវទស្សនៈពីគ្នាទៅវិញទៅមក និងរួមគ្នាជម្រុញកិច្ច សហប្រតិបត្តិការនិងការវិនិយោគរវាងវៀតណាមនិងបារាំងឲ្យកាន់តែទទួលបានផ្លែផ្កា។
គណៈប្រតិភូនេះ រួមមានសហគ្រាសនិងសហគ្រិនបារាំងជិត ៥០ នាក់ ដឹកនាំដោយលោក Thierry Mathou ប្រធាននាយកដ្ឋានអាស៊ី នៃក្រសួងការបរទេសបារាំង ដែល មកស្វែងយល់ពីឱកាសវិនិយោគនៅវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីបារាំងលោក Édouard Philippe ផងដែរ។
លោក Thierry Mathou បានលើកឡើងថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងភាគីទាំងពីរអាចឆ្ពោះទៅការអភិវឌ្ឍល្អជាងនេះទៅទៀត ព្រមទាំងជឿជាក់ថា បារាំងមានបទពិសោធន៍ពេញលេញ លើវិស័យមួយចំនួនដូចជា ប្រឆាំងទំនិញក្លែងបន្លំ កម្ម សិទ្ធិបញ្ញា ការថែទាំសុខភាព ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល និងទីក្រុងឆ្លាតវៃ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម៕