ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីការបរទេសPham Binh Minhចូលរួមសន្និសីទត្រៀមសម្រាប់ជាន់ខ្ពស់អាស៊ាន២៧

(VOVworld)-គណៈប្រតិភូវៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្ត្រីការបរទេសវៀតណាម លោក Pham Bình Minh នាថ្ងៃទី២០វិច្ឆិកា បានចូល រួម និងផ្តល់មតិនៅក្នុងបណ្តាសន្និសីទត្រៀមរៀបចំសម្រាប់ជាន់ខ្ពស់អាស៊ាន លើកទី២៧ និងជាន់ខ្ពស់ទាក់ទិននានានៅរដ្ឋធានីគូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ នៅបណ្តាសន្និ
សីទនេះ លោក Pham Binh Minh បានស្នើរឲ្យអាស៊ាន ត្រូវអនុវត្ត ប្រកបដោយ
ប្រសិទ្ធិភាពនូវទស្សនវិស័យសហគមន៍អាស៊ាន ២០២៥ និងផែនការ អនុវត្តទស្សន
វិស័យដោយឈរលើសសរទ្រូងចំនួន៣។ នៅទីនេះ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីការ
បរទេសវៀតណាម Pham Binh Minh ក៏បានចែករំលែកចំពោះ រាល់បំរ៉ែបំរួលដ៏ស្មុគស្មាញ
នៅសមុទ្រខាងកើត និងស្នើរឲ្យអាស៊ានបន្តមាន សម្លេងរួម និងដើរតួនាទីដោយម្ចាស់
ការចំពោះបញ្ហានេះ សំដៅធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និង
អាកាសចរណ៍នៅសមុទ្រខាងកើត។

        ក្នុងថ្ងៃដដែល លោក Pham Binh Minh អញ្ជើញជួបសន្ទនាទ្វេភាគី ជាមួយរដ្ឋមន្ត្រី
ការបរទេសសឹង្ហបុរី លោក Vivian Balakrishnan ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ