ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីការបរទេសវៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី២

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីការបរទេសវៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី២ - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh នៅសន្និសីទ

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបតិ្ត
ការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស
វៀតណាមលោក Pham Binh Minh បានចូលរួមសន្និសីទរដ្ឋមន្រ្តីការ បរទេសសហ
ប្រតិបតិ្តការមេគង្គ-ឡានឆាង (MLC) លើកទី២ចាប់ពីថ្ងៃទី២២ដល់ ថ្ងៃទី២៣ ធ្នូ នៅ
ខេត្តសៀមរាប កម្ពុជា។សន្និសីទលើកនេះមានការចូលរួមរបស់រដ្ឋមន្រ្តីការបរទេស
នៃប្រទេសចំនួន៦រួមមានចិន មីយ៉ាន់ម៉ា ឡាវ កម្ពុជា ថៃនិង វៀតណាម។
ថ្លែងមតិនៅទីនេះ លោក Pham Binh Minh សង្កត់ធ្ងន់ថា កិច្ចសហប្រតិបតិ្តការ
មេគង្គ-ឡានកាងត្រូវប្រមូលផ្ដុំទៅលើការបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យ
គ្រប់គ្រងនិងប្រើប្រាស់ប្រកបដោយនិរន្តភាពនូវប្រភពទឹកទន្លេមេគង្គ ជំរុញការ
តភ្ជាប់ក្នុងតំបន់ ជួយឧបត្ថម្ភប្រទេសសមាជិកអនុវត្តន៍គំរោងការណ៍ហេដ្ឋារចនា
សម្ព័ន្ធធំៗ អភិវឌ្ឍន៍របៀងសេដ្ឋកិច្ចអន្តរប្រទេសហើយលើកកំពស់សមត្ថភាព
អនុវត្តន៍គោលនយោបាយដែលបង្កភាពងាយស្រួលសំរាប់ពាណិជ្ជកម្មនិងវិនិ
យោគ។
បញ្ចប់សន្និសីទនេះ បណ្ដារដ្ឋមន្រ្តីបានអនុម័តលើសេចក្ដីប្រកាសសារព័ត៌
មានរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ