ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa ស្តីអំពីស្ថានភាពទឹកជំ
(VOVWORLD) -ត្រូវអត្ថនោម័ត ក្នុងពេលទប់ទល់នឹងទឹកជំនន់ នេះជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa ស្តីអំពីស្ថានភាពទឹកជំនន់
|
ត្រូវអត្ថនោម័ត ក្នុងពេលទប់ទល់នឹងទឹកជំនន់ នេះជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa នាថ្ងៃទី១៥តុលា ស្ដីអំពីស្ថនភាពជំនះពុះពារលើផលវិបាកនៃទឹកជំនន់ដោយខ្យល់ព្យុះ Khanun បណ្ដាលឡើង។ ក្នុងជំនួបនេះដែរ ឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានបញ្ជាអោយខេត្ត Thanh Hoa បន្តផ្តោតការយកចិត្តទុកដាក់លើការស្វែងរកមនុស្សដែលបាត់ខ្លួនជួយមនុស្សដែលរងផលប៉ះពាល់ដើម្បីស្ថិរភាពជីវភាពរស់នៅ។ ក្នុងពេលជាមួយគ្នានេះដែរក៏ត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការធានាអនាម័យបរិស្ថាននិងទឹកស្អាត។
មុននោះឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានទៅទស្សនាតំបន់ទំនប់ Chu នៅឃុំ Tho Truong ស្រុក Tho Xuan អញ្ជើញទៅសាកសួរសុខទុក្ខក្រុមគ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅឃុំ Xuan Son ផងដែរ៕