ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញចូលរួមពិធីដាក់ឈ្មោះផ្លូវ Nguyen Co Thach

(VOVworld)-នាព្រឹកថ្ងៃទី២១មករា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធីដាក់
ឈ្មោះផ្លូវ ដោយយកឈ្មោះរបស់អតីតរដ្ឋមន្ត្រីក្រសួងការបរទេសលោក Nguyen
Co Thach។ លោក Nguyen Co Thach (កើតឆ្នាំ១៩២១និងទទួលមរណភាពនាឆ្នាំ
១៩៩៨) ដោយមានឈ្មោះដើមគឺ Pham Van Cuong មានស្រុកកំណើតនៅខេត្ត
Nam Dinh ភាគខាងជើងវៀតណាម​ ជាសមាជិកការិយាល័យនយោបាយ អនុប្រ
ធានគណៈរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម។ ក្នុងដំណើរការ
ចូលរួមបដិវត្តន៍ចាប់ពីឆ្នាំ១៩៣៧មក លោកមានការរួមចំណែកដ៏ធំធេងសម្រាប់
បដិវត្តន៍​វៀតណាមនិងទទួលបានគ្រឿងឥសរ្សិយយសផ្កាយមាស គ្រឿងឥសរ្សិយ
យស ហូជីមិញនិងគ្រឿងឥសរ្សិយយសដ៏ថ្លៃថ្លាជាច្រើនទៀត។​ការដាក់ឈ្មោះលោក
គឺ សំដៅតបស្នងសង់គុណនូវគុណបំណាចរបស់លោក Nguyen Co Thach ព្រមទាំង
 អប់រំប្រពៃណីប្រវត្តិសាស្ត្រនិងឧត្តមគតិចំពោះបដិវត្តន៍សម្រាប់ជំនាន់ក្រោយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ