ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ

(VOVworld)-នាថ្ងៃទី១២កុម្ភៈនៅឃំ Giao Long ស្រុក Giao Thuy ខេត្ត​ Nam Dinh
 ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីបំផុសបុណ្យ
តេតដាំដើមឈើ។ នេះជាសកម្មភាពជាក់ស្តែង សំដៅផ្សព្វផ្សាយ អប់រំនិងពង្រីក
 ស្មារតីឈានមុខនិងស្ម័គ្រចិត្តរបស់មជ្ឈដ្ឋានយុវវ័យក្នុងការងារការពារបរិស្ថាន
ទប់ទល់ជាមួយបម្រែបម្រួលរបស់អាកាសធាតុ បង្កើតបរិយាកាសប្រឡងប្រណាំង
ក្នុងចំណោមសមាជិកសម្ព័ន្ធយុវជនទទួលស្នាដៃល្អសំដៅអបអរសាទរមហាសន្និបាត
សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់ហើយឈានដល់មហាសន្និបាតសម្ព័ន្ធយុវជនទូទាំងប្រ
ទេសលើកទី១១ អាណត្តិ២០១៧-២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ