ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមណ្ឌល Long An

ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមណ្ឌល Long An - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមណ្ឌល Long An

(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៥និងទី៦សីហា ឧបនាយករដ្ឋមន្ត្រី លោក
Truong Hoa Binh បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Duc
Hoa, Duc Hue, Ben Luc និង Thu Thua នៃខេត្ត Long An ។​នៅទីនេះ អ្នកបោះឆ្នោត
បានសម្តែងការ គាំទ្រនូវលទ្ធផលនៃកិច្ចប្រជុំលើកទៅ១​រដ្ឋសភាវៀតណាមនីតិ
កាលទី១៤ដែលមានការ ផ្លាស់ប្តូរថ្មីគួរឲ្យកត់សម្គាល់។ អ្នកបោះឆ្នោតជាច្រើនរូប
មានបំណងថា រដ្ឋសភានីតិកាលទី១៤ គប្បីផ្តោតសំខាន់លើកិច្ចការពារអធិបតេយ្យ
ភាពនៅសមុទ្រខាងកើត និងប្តេជ្ញាក្នុងការបង្ការ ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ
ជាដើម។

        អញ្ជើញថ្លែងមតិនៅទីនេះ លោក Truong Hoa Binh បានឲ្យដឹងថា វៀតណាម
មានភស្តុតាងប្រវត្តិសាស្រ្តគ្រប់គ្រាន់និងមូលដ្ឋានច្បាប់ដើម្បីអះអាងនូវអធិបតេយ្យ
ភាពរបស់ខ្លួន ចំពោះប្រជុំកោះ Hoang Sa​ និង Truong Sa។ លោកក៏បានសង្កត់ធ្ងន់ថា
 ស្ថានភាព សន្តិសុខការពារជាតិរបស់វៀតណាមត្រូវបានធានាជានិច្ច ហើយជីវភាព
រស់នៅប្រចាំថ្ងៃរបស់ប្រជា ជនក៏កាន់តែបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃផងដែរ
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ