ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ទៅសាកសួរសុខទុក្ខប្រជាជននៅ ស្រុក Da Bac
(VOVWORLD) - នៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យអាជ្ញាធរតំបន់ បញ្ជាណែនាំយ៉ាងសកម្មដើម្បីជំនះពុះពារលើផលវិបាកដោយគ្រោះធម្មជាតិ ម្ចាស់ការជម្លៀសប្រជាជន និងរៀបចំទីប្រជុំជនឡើងវិញ រួមចំណែកស្ដារស្ថិរភាព ក្នុងជីវភាពរស់នៅរបស់ប្រជាជនមុននឹងបុណ្យចូលឆ្នាំថ្មីប្រពៃណី៕
(រូបថត៖ VGP) |
នាថ្ងៃទី៥ កុម្ភៈ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បាន ទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះបណ្ដាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសាររងផលប៉ះពាល់ដោយគ្រោះធម្មជាតិនៅភូមិ Lau Bai ស្រុក Da Bac ខេត្ត Hoa Binh ភាគខាងជើងវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណី២០១៨។ នៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យអាជ្ញាធរតំបន់ បញ្ជាណែនាំយ៉ាងសកម្មដើម្បីជំនះពុះពារលើផលវិបាកដោយគ្រោះធម្មជាតិ ម្ចាស់ការជម្លៀសប្រជាជន និងរៀបចំទីប្រជុំជនឡើងវិញ រួមចំណែកស្ដារស្ថិរភាព ក្នុងជីវភាពរស់នៅរបស់ប្រជាជនមុននឹងបុណ្យចូលឆ្នាំថ្មីប្រពៃណី៕