ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី ១០ នៃទិវាបង្កើតប៉ុស្តិ៍ VOV ចរាចរណ៍នៃវិទ្យុសម្លេងវៀតណាម
(VOVWORLD) - នាល្ងាចថ្ងៃទី១០ខែមិថុនា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំពិធីអបអរសាទរ ខួបលើកទី១០ នៃទិវាផ្សាយប៉ុស្តិ៍ VOV ចរាចរណ៍។ អញ្ជើញចូលរួមក្នុងពិធី មានវត្តមានសមាជិកការិយាល័យនយោ បាយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមនានាផងដែរ។
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញថ្លែងមតិក្នុងពិធី |
អញ្ជើញថ្លែងមតិក្នុងពិធី លោក Truong Hoa Binh បានលើកច្បាស់ថា ចាប់តាំងពីបានបង្កើតកាលពី១០ឆ្នាំមុននោះ ប៉ុស្តិ៍ VOV ចរាចរណ៍ បានសរឲ្យឃើញនូវតួនាទីនិងឥទ្ធិពលនៃប៉ុស្តិ៍ផ្សព្វផ្សាយពិសេស លេខ១ អំពីបញ្ហាចរាចរណ៍។ ប៉ុស្តិ៍ចរាចរណ៍មួយនេះ បានរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាការគ្រប់គ្រងចរាចរ ណ៍។ ទន្ទឹមជាមួយគ្នានេះ ប៉ុស្តិ៍ VOV ចរាចរណ៍ ក៏បានផ្តល់ព័ត៌មានជាច្រើន ដោយធ្វើបច្ចុប្បន្នកម្មនូវស្ថានភាពសេដ្ឋកិច្ចសង្គម ជូនមិត្តអ្នកស្តាប់ទូទាំងប្រទេស ជាពិសេស នៅបណ្តាទីក្រុងធំៗ ដូចជា ហាណូយនិងទីក្រុងហូជីមិញ។ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានមានប្រសាសន៍ថា៖ “ខ្ញុំស្នើឲ្យវិទ្យុសម្លេងវៀតណាម បញ្ជាណែនាំឲ្យប៉ុស្តិ៍ VOV ចរាចរណ៍ បំពេញឲ្យបានល្អ ថែមទៀត នូវភារកិច្ចដែលថ្នាក់ដឹក នាំប្រគល់ជូន ជាពិសេស មានការច្នៃប្រឌិត កែទម្រង់កម្មវិធីផ្សាយសម្លេង ដើម្បីជូនដល់អ្នកចូលរួមចរាចរណ៍និងមិត្តអ្នកស្តាប់នូវព័ត៌មានដែលមានប្រយោជន៍បំផុត។ ទន្ទឹមជាមួយគ្នានោះ បើកទូលាយវិសាលភាព រលកធាតុអាកាស ដោយបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានានិងបន្តការងារបណ្តុះបណ្តាលក្រុមអ្នកជំនាញ អ្នកនិពន្ធ អ្នកផ្សាយសម្លេង ប្រកបដោយគុណភាពខ្ពស់ ដើម្បីខិតខំប្រឹងប្រែង ក្លាយទៅជាមិត្តជិតស្និទ្ធិនិងមានប្រយោជន៍សម្រាប់អ្នកចូលរួមចរាចរណ៍ផងដែរ៕