ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ត្រួតពិនិត្យការងារធានាសុវត្ថិភាពម្ហូបអាហារនៅខេត្ត Bac Ninh
(VOVworld)-នាព្រឹកថ្ងៃទី១៣សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក
Vu Duc Dam បានអញ្ជើញទៅស្វែងយល់ដំណើរការដាំបន្លែស្អាតនិងបន្លែសុវត្ថិភាព
នៅកសិដ្ឋានដាំ បន្លែ Huong Viet Sinh នៃមណ្ឌលបច្ចេកវិទ្យាខ្ពស់ឃុំ Viet Doan ស្រុក
Tien Du ខេត្ត Bac Ninh។ អញ្ជើញជួបសំណេះសំណាលជាមួយកសិករនៅទីនេះ
លោក Vu Duc Dam បាន ក្រើនរំលឹកឲ្យប្រជាជនក្នុងតំបន់ដាស់តឿនគ្នាដាំបន្លែស្អាត
អនាម័យ កុំយកចំណេញចំពោះមុខដែលភ្លេចដល់ការអភិវឌ្ឍន៍និរន្តរភាព។
លោកឧបនាយករដ្ឋមន្ត្រីក៏បានទៅសាក សួរសុខទុកគ្រួសារចិញ្ជឹមគោដែលផ្គត
ផ្គងទឹកដោះគោសម្រាប់ក្រុមហ៊ុន Vinamilk ។នាពេលរសៀលថ្ងៃដដែល លោក Vu
Duc Dam អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈ កម្មធិការប្រជាជនខេត្ត Bac
Ninh ស្តីពីការងារគ្រប់គ្រង់និងធានាសុវត្ថិភាពម្ហូបអាហារនៅ លើតំបន់៕