ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ទទួលជួបជាមួយក្រុមអតីតយុវជនស្ម័គ្រចិត្តទីក្រុង Tam Ky ខេត្ត Quang Na

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ទទួលជួបជាមួយក្រុមអតីតយុវជនស្ម័គ្រចិត្តទីក្រុង Tam Ky ខេត្ត Quang Na - ảnh 1
ឧបនាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam ងតរូបអនុស្សាវរីយ៍
ជាមួយក្រុមអតីតយុវជនស្ម័គ្រចិត្ត ទីក្រុង Tam Ky ខេត្ត Quang Nam

(VOVworld)-នៅក្នុងជំនួបជាមួយគណៈប្រតិភូនៃសមាគមអតីតយុវជនស្ម័គ្រចិត្តទី
ក្រុង Tam Ky ខេត្ត Quang Nam​ នារសៀលថ្ងៃទី១៣កក្កដានៅទីក្រុងហាណូយ ឧប
នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានអះអាងថា បក្ស រដ្ឋ
និងរដ្ឋាភិ បាលជានិច្ចកាល យកចិត្តទុកដាក់ ថែទាំជីវភាពរស់នៅរបស់យុទ្ធជន យុទ្ធ
ជនពិការ ជនមានគុណូបការៈជាមួយបដិវត្តន៍ ក្នុងនោះ មានអតីតយុវជនស្ម័គ្រចិត្ត
និងជនមាន ស្ថានភាពលំបាកក្នុងសង្គម។​ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam
បានឲ្យដឹងថែម ទៀតថា សហគមន៍អន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះការថែទាំ
សម្រាប់មុខសញ្ញាជួប ការលំបាកនិងជនងាយរងគ្រោះសង្គមរបស់វៀតណាម។ រួម
ជាមួយបណ្តាយន្តការ គោលនយោបាយសម្រាប់អតីតយុវជនស្ម័គ្រចិត្តដែលបានផ្សព្វ
ផ្សាយរួចមក នាពេល ខាងមុខ ក្រសួងស្ថាប័ននានានឹងដំណើការពិនិត្យនូវករណី
នីមួយៗដើម្បីដោះស្រាយ ឲ្យគ្រប់គ្រាន់នូវរបបសម្រាប់អតីតយុវជនស្ម័គ្រចិត្ត។ ក្នុង
ឱកាសនេះដែរ ឧបនាយករដ្ឋ មន្ត្រី លោក Vu Duc Dam បានស្នើរឲ្យរដ្ឋអំណាចគ្រប់
ជាន់ថ្នាក់នៅទីក្រុង Tam Ky ខេត្ត Quang Nam បន្តការយកចិត្តទុកដាក់ ថែទាំឲ្យបាន
ល្អថែមទៀតនូវជីវភាពរស់ នៅខាងសម្ភារៈនិងខាងស្មារតីសម្រាប់អតីតយុទ្ធជនស្ម័គ្រ
ចិត្ត​ រួមចំណែកអនុវត្តល្អ គោលនយោបាយជូនជនមានគុណូបការៈចំពោះបដិវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ