ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ទទួលជួបជាមួយក្រុមប្រឹក្សាជម្រុញការទូតប្រជាជនជប៉ុន

(VOVWORLD) -  នារសៀលថ្ងៃទី៩ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយសមាជិកនៃក្រុមប្រឹក្សាជម្រុញការទូតប្រជាជនជប៉ុន (FEC) ដឹកនាំដោយលោក Yoshihiko Nakagaki អនុប្រធានក្រុមប្រឹក្សា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ទទួលជួបជាមួយក្រុមប្រឹក្សាជម្រុញការទូតប្រជាជនជប៉ុន - ảnh 1ទិដ្ឋភាពនៃជំនួប  

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានឲ្យដឹងថា ដោយផ្អែកលើបរិយាកាសម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាព វៀតណាមមានគោលនយោ បាយ ជម្រុញសេរីភាវូបនីយកម្ម ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិ ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១២។ ម្យ៉ាងវិញទៀត វៀតណាមបានផ្តោតការយកចិត្តទុកដាក់កែលំអធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគអាជីវកម្ម ដោយអំពាវ នាវដល់អង្គភាពអាជីវកម្ម ក្រុមហ៊ុននានារបស់ជប៉ុន ចូលរួមក្នុងការវិនិយោគនិងកិច្ចសហប្រតិបត្តិការផលិតកម្មនៅវៀតណាម ជាមួយបច្ចេកវិទ្យាទំនើប ការគ្រប់ គ្រងនិងការផ្សារភ្ជាប់ល្អជាមួយអាជីវកម្មនានារបស់វៀតណាម។

 រីឯលោក Yoshihiko Nakagaki អនុប្រធាននៃ FEC ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការធានាសន្តិសុខសង្គមរបស់វៀតណាមក្នុង

រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងគាំទ្រវិធីសាស្ត្រនៃការអភិវឌ្ឍន៍ក្នុងរយៈពេលខាងមុខ។ អនុប្រធានក្រុមប្រឹក្សាជម្រុញការទូតប្រជាជនជប៉ុនបានអះអាងថា នឹងរួមចំណែកប្រកបដោយភាពវិជ្ជមាននិងប្រសិទ្ធភាពចំពោះកិច្ចសហប្រតិបត្តិការរបស់ សហគមន៍ធុរកិច្ច បណ្តាអង្គការនយោបាយសង្គមនិងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ