ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានស្នើឲ្យវិទ្យាស្ថានហិរញ្ញវត្ថុបង្កើតបណ្តាញនៃគំនិតផ្តួចផ្តើមផ្នែកហិរញ្ញវត្ថុ
(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែវិច្ឆិកានៅទីក្រុងហាណូយ វិទ្យាស្ថានហិរញ្ញវត្ថុបានបើកជំនួបពិភាក្សារវាង អតីតនិស្សិត ស្តីពីទិសដៅអភិវឌ្ឍន៍របស់វិទ្យាស្ថាន ក្នុងឱកាសខួបលើកទី ៥៥ នៃការបង្កើតវិទ្យាស្ថានហិរញ្ញវត្ថុ (១៩៦៣-២០១៨) ។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធី |
អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វិទ្យាស្ថានហិរញ្ញវត្ថុ គួរតែទាក់ទាញគ្រូបង្រៀននិងអ្នកវិទ្យាសាស្ត្រពូកែៗទាំងក្នុងនិងក្រៅប្រទេស។ ទន្ទឹមជាមួយគ្នានោះ ត្រូវពង្រឹងបណ្តាញអតីតនិស្សិតនៅទូទាំងប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍របស់វិទ្យាស្ថាន។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានថ្លែងថា៖ “ដើម្បីជម្រុញការផ្លាស់ប្តូរថ្មីនិងការច្នៃប្រឌិត គឺការស្រាវជ្រាវរបស់វិទ្យាស្ថានត្រូវការមានបណ្តាញច្នៃប្រឌិតគំនិតផ្តួចផ្តើម ត្រូវបង្កើតជាក្រុមស្នូលសម្រាប់បំពេញកិច្ចការស្រាវ ជ្រាវ។ តាមនោះ ជារៀងរាល់ខែ ជារៀងរាល់ឆ្នាំ ត្រូវមានការបោះពុម្ពផ្សាយជាទៀងទាត់នៃឯកសារស្រាវជ្រាវស្តីពីម៉ាក្រូសេដ្ឋកិច្ច ដែលបានធ្វើបច្ចុប្បន្នភាព។ តាមរយៈនោះគឺទាក់ទាញក្រុមអ្នកសហការ ទាំងនៅក្នុងប្រទេសនិងលើពិភពលោក។ ម្យ៉ាងវិញទៀត វិទ្យាស្ថានគួរតែមានបណ្តាញអតីតគ្រូបង្រៀននិងមានមនុស្សម្នាក់ធ្វើជាប្រធានបណ្តាញនេះ មិនត្រឹមតែប៉ុណ្ណោះ ត្រូវពង្រីកបណ្តាញអតីតនិស្សិតដើម្បីនាំមកនូវការអនុវត្តជាក់ស្តែងដល់ជីវភាពរស់នៅនិងការស្រាវជ្រាវវិទ្យាសាស្រ្តតែម្តង”៕