ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបធ្វើការនៅខេត្ត Ben Tre


                  

ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបធ្វើការនៅខេត្ត Ben Tre - ảnh 1
រូបថត​ VOV

(VOV)_នារសៀលថ្ងៃទី ៦ សីហា ក្រុមការងាររបស់រដ្ឋាភិបាលវៀតណាមដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​មានជំនួបធ្វើការជាមួយ គណះកម្មាធិការអចិន្ត្រៃគណះកម្មាធិការបក្សខេត្ត ​Ben Tre អំពីបណ្ដាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គមក្នុងដំណាក់កាល​មធ្យម ​និងវែង។ ថ្លែងមតិនៅទីនេះ  ឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc  ​បានវាយតំលៃខ្ពស់នូវរាល់ការខំប្រឹងប្រែងរបស់ខេត្ត Ben Tre ក្នុងការជំនះ​ពុះពារលើការលំបាក រក្សារល្បឿនកំណើនសេដ្ឋកិច្ច នៅក្នុងកំរិត5,64% …។ល។  ឧបនាយករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា÷​ក្នុងខឿនសេដ្ឋកិច្ចរួមរបស់តំបន់ ​កសិកម្មនៅដើរតួនាទីស្នូល ​របស់ខេត្ត Ben Tre។ ឧបនាយករដ្ឋ​មន្រ្តី Nguyen Xuan Phuc បានស្នើថ្នាក់ដឹកនាំនៃផ្នែកនានា ត្រូវកំណត់​ច្បាស់នូវទិសនេះ សំដៅជ្រើសរើសរាល់គំរោងការវិនិយោគ អភិវឌ្ឍន៌ឧស្សាហ កម្មដែល​ផ្សា​ភ្ជាប់ជាមួយកសិកម្ម។  ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏សង្កត់ធ្ងន់​ពីសារៈ​សំខាន់ក្នុងការទប់ទល់ជាមួយការបំរ៉ែបំរួលអាកាសធាតុរបស់​ខេត្ត​និងចាត់ទុកថា ខេត្ត Ben Tre ត្រូវជំរុញខ្លាំងល្បឿនសាងសង់ ​ ប្រព័ន្ធធារាសាស្រ្តសម្រាប់បំរើកសិកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ