ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
(TTXVN)_នាថ្ងៃទី ៩ តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បានទទួលជួបសន្ទនា ជាមួយប្រធាន វិទ្យាស្ថានវិទ្យា
សាស្ត្រ និងបច្ចេកវិទ្យា កូរ៉េខាងត្បូង (KIST) បណ្ឌិតKil Choo Moon។ ឧបនាយក
រដ្ឋមន្ត្រី Nguyen Thien Nhan សង្កត់ធ្ងន់ថា៖វៀតណាមមានគោលនយោបាយ
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពិឥឡូវនេះដល់ ឆ្នាំ២០៣០។ ក្នុងនោះ ការងារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវឆ្លើយតបបានតម្រូវការនៃស្ថានភាពជាក់ស្ដែង បង្កើតបណ្ដាកងកម្លាំងស្នូល ដើម្បីអនុវត្តគ្រប់ការស្រាវជ្រាវជាក់
ស្ដែងតបតាមបានផលប្រយោជន៍ គោលបំណងរបស់ប្រជាជន។ ឧបនាយករដ្ឋ
មន្ត្រី Nguyen Thien Nhan បានអោយដឹងថា៖វៀតណាម កំពុងកសាង វិទ្យាស្ថាន
ស្រាវជ្រាវ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងបន្ទាប់ពីពេលសម្រេចគំរោង
ការណ៍ វៀតណាមមានគោលបំណងថា៖ភាគីកូរ៉េខាងត្បូង ទទួលកម្មាភិបាលវៀតណាមនានា ទៅសិក្សារចំណេះដឹង និងបទពិសោធន៍ធ្វើការ។ ឧបនាយករដ្ឋមន្ត្រី
Nguyen Thien Nhan បានចាត់ទុកថា៖ការនាំរូបសណ្ឋាន KIST ចូលមកវៀតណាម ក៏ជា និន្នាការចាំបាច់ របស់សម័យនាសព្វថ្ងៃនេះ។ រូបសណ្ឋាននេះ នឹងជំរុញកិច្ចសហប្រតិបត្តិការ រវាងវៀតណាម និងកូរ៉េខាងត្បូងលើវិស័យបណ្តុះបណ្ដាលថ្នាក់ឧត្តមសិក្សារ និងក្រោយឧត្តមសិក្សារ៕
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan (internet) |