ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយបណ្ដាប្រធានគណះប្រតិភូកីឡាកូនសិស្សអាស៊ីអាគ្នេយ៍
(VOV)_នារសៀលថ្ងៃទី ២៧ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយបណ្ដាប្រធានគណះ ប្រតិភូកីឡាសិស្សានុស្សិសអាស៊ីអាគ្នេយ៍ ក្នុងឱកាសចូលរួមមហោស្រពកីឡាសិស្សានុ
ស្សិស អាស៊ីអាគ្នេយ៍ លើកទី ៥ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងហាណូយ។ មហោ
ស្រពលើក នេះបានទាក់ទាញការចូលរួម របស់ប្រទេសចំនួន៨ រួមមាន÷ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពិន ឡាវនិងវៀតណាម។ ឧបនាយករដ្ឋមន្ត្រី Nguyen
Thien Nhan បានវាយតំលៃខ្ពស់នូវការចូលរួមយ់ាងសកម្ម របស់គណះប្រតិភូនិមួយៗ ចូលក្នុងបណ្ដាសកម្មភាពកីឡាសិស្សានុស្សិសក្នុងតំបន់ និង បានចូលរួមមហោស្រព
កីឡាសិស្សានុស្សិសអាស៊ីអាគ្នេយ៍ លើកទី ៥ដោយវៀតណាមរៀបចំឡើង។ ឧបនា
យករដ្ឋមន្ត្រី Nguyen Thien Nhan ក៏បានអះអាងថា÷ រដ្ឋាភិបាលវៀតណាម នឹងបង្ក លក្ខណះល្អបំផុត ដើម្បីសិស្សានុស្សិសវៀតណាមចូលរួមយ៉ាងសកម្មរាល់សកម្ម ភាពកីឡាសិស្សានុស្សិសអាស៊ីអាគ្នេយ៍ រួមចំណែកកសាងសហគមន៍មួយប្រកប ដោយភាពស្និទ្ធស្នាល មិត្តភាព៕
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយបណ្ដាប្រធានគណះប្រតិភូកីឡាកូន
សិស្សអាស៊ីអាគ្នេយ៍(TTXVN) |