ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជាលោក ប្រាក់ ងួនហុង
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជាលោក ប្រាក់ ងួនហុង (VNA) |
(VOVworld) – នារសៀលថ្ងៃទី ១៣ ធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូត
ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម លោក ប្រាក់ ងួនហុងបានមកជួបសម្តែង
ការគួរសមរក្នុងឱកាសទទួលបេសកម្មនៅវៀតណាម។ ក្នុងការទទួលជួបសន្ទនា ឧប
នាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យក្រសួងការបរទេសកម្ពុជា ជាពិសេសគឺ
ស្ថានទូតកម្ពុជាប្រចាំនៅ វៀតណាមបន្តសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងការ
បរទេសវៀតណាមរួម ជាមួយបណ្ដាស្ថាប័នមានសមត្ថកិច្ចក្នុងការត្រៀមរៀបចំឲ្យ
ដំណើរទស្សនកិច្ចរបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបណ្ដាយន្តការសហ
ប្រតិបត្តិការទ្វេភាគឺសំខាន់ៗ ដូចជា គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា
សន្និសីទសហប្រតិ បត្តិការនិងអភិវឌ្ឍន៍បណ្ដាខេត្តនៅខ្សែព្រំដែនរវាងវៀតណាម
និងកម្ពុជា។ ជាពិសេសគឺការរៀបចំរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើត
ទំនាក់ទំនង ការទូតរវាងវៀតណាមនិងកម្ពុជា (ថ្ងៃទី ២៤ មិថុនា ឆ្នាំ ១៩៦៧ -
ថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០១៧) ផងដែរ៕