ឧបនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញការងារនៅខេត្ត Lam Dong

ឧបនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញការងារនៅខេត្ត Lam Dong - ảnh 1
ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល Nguyen Thien Nhan បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lam Dong (http://www.lamdong.gov.vn/)

          (VOV)_នារសៀលថ្ងៃទី ២០ កក្កដា នៅទីក្រុង Da Lat (វៀតណាម) ក្រុមការងារ​របស់រដ្ឋាភិបាលវៀតណាម ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល ​Nguyen Thien
Nhan បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lam Dong ស្ដីពី ស្ថានភាពអភិវឌ្ឍន៍
សេដ្ឋកិច្ច  សង្គមក្នុងតំបន់។ ​ថ្លែងមតិ​នៅ​ទីនេះ ឧបនាយករដ្ឋមន្ត្រី ​Nguyen Thien Nhan  បានវាយតំលៃយ៉ាងខ្ពស់ ​ចំពោះលទ្ធផល​សកម្មក្នុងការបញ្ជាណែនាំអភិវឌ្ឍន៍ សេដ្ឋ
កិច្ច  សង្គម របស់ខេត្ត ​Lam Dong នាពេលកន្លងទៅ។ រីឯ ចំពោះកម្មវិធីកសាង​ជនបទថ្មី ​ឧបនាយករដ្ឋមន្ត្រី ​ Nguyen Thien Nhan បានសង្កត់ធ្ងន់ថា÷

          “ ចំពោះបញ្ហាកសាងជនបទថ្មីខេត្ត Lam Dong ត្រូវពិនិត្យឡើងវិញ តាមស្ថានភាព​
ចាក់ស្ដែង។ ទន្ទឹមនឹងនោះ ឆ្លៀតយករាល់កម្មវិធី គោលដៅ ក្នុងតំបន់ដើម្បី​រួមផ្សុំ ជាមួយ អ្វីៗដែលក្នុងតំបន់បានមានស្រាប់…។ល៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ