ឧបនាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមពិធីមីទ្ទីងសប្ដាហ៍ចាក់វាក់សាំង
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមពិធីមីទ្ទីងសប្ដាហ៍ចាក់វាក់សាំង (VOV) |
Vovworld-ពិធីមីទ្ទីងជួយជ្រោមជ្រែងសប្ដាហ៍ចាក់វាក់សាំង២០១៥បានប្រព្រឹត្ត
ទៅនាព្រឹកថ្ងៃទី២៤មេសានៅទីក្រុង Bac Giang ភាគខាងជើងវៀតណាមដោយ
ប្រធានបទ រួមដៃចាក់វាក់សាំងការពារសហគមន៍។ចូលរួមនិងថ្លែងមតិនៅពិធីមីទ្ទីង
នេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានស្នើររដ្ឋអំណាចសមូហ
ភាពគ្រប់ជាន់ថ្នាក់សហការជាមួយផ្នែកសុខាភិបាលជំរុញការងារឃោសនាដើម្បី
លើកកំពស់ការយល់ដឹងអំពីការចាក់វាក់សាំងបង្កាជំងឺ។ នៅពិធីបំផុសសប្ដាហ៍ចាក់
វាក់សាំងឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien បានឲ្យ
ដឹងថា៖
“ប្រសិនបើការចាក់វាក់សាំងមិនបានរក្សា កុមារមិនបានចាក់ថ្នាំគ្រប់គ្រាន់និង
ត្រូវកាលបរិច្ឆេតគឺគ្រោះអាសន្នរីករាលដាលអាសន្នរោគគឺធំធេងណាស់។ សប្ដាហ៍
ចាក់វាក់សាំងជាការផ្ដើមគំនិតរបស់អង្គការសុខភាពពិភពលោកដើម្បីការពារជីវិត
ដោយវាក់សាំងតាមរយៈការចាក់វាក់សាំងបើកទូលាយ។ ព្រឹត្តិការណ៍នេះនៅវៀត
ណាមស្ថិតក្នុងបណ្ដាសកម្មភាពឃោសនាសំដៅលើកកំពស់ការយល់ដឹងអំពីសារ
សំខាន់នៃការចាក់វាក់សាំង៕”