ឧបនាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយអនុប្រធានរដ្ឋចិន
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយអនុប្រធានរដ្ឋចិន (VOV) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅខេត្ត Yunnan ចិន
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai បានជួបសន្ទនាជាមួយ
អនុប្រធានរដ្ឋចិនលោក Li Yuanchao និងទទួលជួបសន្ទនាជាមួយទេសភិបាល
ខេត្ត Yunnan លោក Chen Hao។
នៅជំនួបសន្ទនាជាមួយអនុប្រធានរដ្ឋ Li Yuanchao ឧបនាយករដ្ឋមន្ត្រី Hoang
Trung Hai បានអះអាងលើមូលដ្ឋានខំប្រឹងប្រែងគោលមាគ៌ាកិច្ចការបរទេសសន្តិភាព
ឯករាជ្យម្ចាស់ការពហុភាគីពហុបែបភាវូបនីយកម្ម វៀតណាមជានិច្ចកាលគោរពការ
បង្កើននិងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជា
មួយចិន។ ស្ដីពីបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានសង្កត់
ធ្ងន់ថា ភាគីទាំងពីរត្រូវគោរពកិច្ចព្រមព្រៀងនិងការយល់ដឹងរួមនៃថ្នាក់ដឹកនាំជាន់
ខ្ពស់របស់បក្សទាំងពីរ រដ្ឋទាំងពីរអំពីការត្រួតពិនិត្យល្អការខ្វែងគំនិតនៅសមុទ្រ អនុវត្ត
ម៉ឺងម៉ាត់ពេញលេញកិច្ចព្រមព្រៀងស្ដីពីគោលការណ៍សារវន្តបញ្ជាណែនាំដោះស្រាយ
បញ្ហានៅសមុទ្រវៀតណាម-ចិន និងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគិ
នានានៅសមុទ្រខាងកើត (DOC) រួមជាមួយបណ្ដាប្រទេសអាស៊ានសំរេចការកសាង
ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)។
នៅជំនួបសន្ទនាជាមួយទេសភិបាលខេត្ត Yunnan លោក Chen Hao ឧបនាយក
រដ្ឋមន្ត្រី Hoang Trung Hai បានស្នើរភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាព
យន្តការជួបប្រាស្រ័យសហប្រតិបត្តិការមិត្តភាពរួមចំណែកជំរុញទំនាក់ទំនងដៃគូ
សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនអភិវឌ្ឍន៍ដ៏ស្ថិរភាព
និរន្តរភាព៕