ឧបនាយករដ្ឋមន្ត្រីវៀតណាមមានជំនួបសន្ទនាជាច្រើនជាមួយមិត្តភក្តិអន្តរជាតិ
|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ (vietnamplus.vn) |
Vovworld-បន្ទាប់ពីចូលរួមពិធីប្រារព្ធសម័យពិភាគ្សាជាន់ខ្ពស់រួមរបស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៦៩នៅអាមេរិក នាថ្ងៃទី២៤កញ្ញា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បាន
មានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសហ្វាំងឡង់ Tanzania។ ថ្លែងមតិនៅជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ ឧបនាយករដ្ឋមន្ត្រីបាន
វាយតំលៃខ្ពស់ការដែលរដ្ឋាភិបាលហ្វាំងឡង់បន្តអាទិភាពផ្ដល់ជំនួយអភិវឌ្ឍន៍ ODA សំរាប់វៀតណាមនិងចាត់ទុកថា ប្រទេសទាំងពីរត្រូវជំរុញថែមទៀតកិច្ចសហប្រតិបត្តិ
ការសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ក្នុងពិធីជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Tanzania ឧបនាយករដ្ឋមន្ត្រីបានស្នើររដ្ឋាភិបាល Tanzania បង្កលក្ខណៈងាយស្រួលដើម្បី
គំរោងការសាជីវកម្មរវាងសម្ព័ន្ធក្រុមហ៊ុនទូរគមនាគម Viettel របស់វៀតណាមនិង
ក្រុមហ៊ុន Epocha របស់ Tanzania ធ្វើសកម្មភាពឲ្យបានចាប់។
នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Pham Binh Minh បានផ្លាស់ប្តូរជាមួយអ្នកប្រាជ្ញអ្នកស្រាវជ្រាវនិងអ្នកធ្វើសកម្មភាព
សង្គមមានកិត្យានុភាពរបស់អាមេរិកនៅសមាគមទ្វីបអាស៊ីអំពីស្ថានភាពដំបន់អាស៊ី-ប៉ាស៊ីហ្វីកនិងគោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋវៀតណាម។ ឧបនាយក
រដ្ឋមន្ត្រីក៏លើកត្រដែតការប្តេជ្ញារបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមក្នុងការការពារ
ឯករាជ្យអធិបតេយ្យភាពបូរណភាពដែនដីនៃមាតុប្រទេស គោលការណ៍ដោះស្រាយ
ជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិនិងអនុសញ្ញា
អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តម៉ឹងម៉ាត់សេចក្តី
ថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ខំប្រឹងប្រែង
ទទួលបានក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)៕