ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ជួបធ្វើការជាមួយអគ្គនាយករងនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង
(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងការរៀបចំកិច្ចប្រជុំកំពូល ស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មី ដើម្បីស្វែងរកប្រភពហិរញ្ញវត្ថុរដ្ឋ-ឯកជនថ្មី រួមចំណែកជំរុញហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs)។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ជួបធ្វើការជាមួយលោកស្រី Marie Helene Loison អគ្គនាយិការង AFD។ (រូបថត៖ VGP) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូលស្តីពីសន្ធិសញ្ញាហិរញ្ញ វត្ថុសកលថ្មី និងបំពេញការងារនៅសាធារណៈរដ្ឋបារាំង កាលពីថ្ងៃទី ២១ មិថុនា ឧប នាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានទៅទស្សនាទីស្នាក់ការនៃទីភ្នាក់ ងារអភិវឌ្ឍន៍បារាំង (AFD) ហើយជួបធ្វើការជាមួយលោកស្រី Marie Helene Loison អគ្គនាយិការង AFD និងមន្ត្រីជាន់ខ្ពស់របស់ AFD។
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងការរៀបចំកិច្ចប្រជុំកំពូល ស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មី ដើម្បីស្វែងរកប្រភពហិរញ្ញវត្ថុរដ្ឋ-ឯកជនថ្មី រួមចំណែកជំរុញហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs)។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឲ្យ AFD បន្តជួយឧបត្ថម្ភ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុង គម្រោងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការឆ្លើយតបនឹងបម្រែបម្រួលអាកាស ធាតុ ជាពិសេសនៅតំបន់ឆ្នេរ និងតំបន់ដីសណ្ដទន្លេ Cuu Long។
ចំណែកអគ្គនាយិការង AFD លោកស្រី Marie Helene Loison បានចែករំលែក អំពីទិសដៅ និងយុទ្ធសាស្ត្ររបស់ AFD នៅវៀតណាមនាពេលខាងមុខ; បញ្ជាក់ថា នឹងបន្តអនុវត្តន៍កម្មវិធីស្រាវជ្រាវសេដ្ឋកិច្ចសង្គមស្តីពីការប្រែប្រួលអាកាសធាតុនៅវៀតណាម; ឯកភាពគាំទ្រវៀតណាមក្នុងការបង្កើនសមត្ថភាពកសាងគោលនយោបាយ ផ្ទេរប្រគល់បច្ចេកវិទ្យា និងជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុក្នុងវិស័យអភិវឌ្ឍន៍ថាមពលបៃតង ថាមពលកកើតឡើងវិញ ការបញ្ជូនអគ្គីសនីឆ្លាតវៃ និងការផលិតឥន្ធនៈបៃតង ជាដើម៕