ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha នឹងអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅវេទិកា Davos លើកទី៥៣
(VOVWORLD) - ទទួលការអញ្ជើញរបស់លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ WEF លើកទី ៥៣ នៅទីក្រុង Davos ប្រទេសស្វីសនៅក្នុងសប្តាហ៍ក្រោយ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha។ (រូបថត៖ laodong.vn) |
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីរសៀលថ្ងៃទី ១២ មករា អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា ទទួលការអញ្ជើញរបស់លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ WEF លើកទី ៥៣ នៅទីក្រុង Davos ប្រទេសស្វីសនៅក្នុងសប្តាហ៍ក្រោយ។ កិច្ចប្រជុំ Davos នេះមានប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងពិភពលោកដែលបែកពីគ្នា” ប្រព្រឹត្តទៅក្នុងបរិបទដែលកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WEF កាន់តែត្រូវបានពង្រឹងនិងពង្រីក។ វិស័យជាក់លាក់នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដូចជាការការពារបរិស្ថាន ការដោះស្រាយកាកសំណល់ប្លាស្ទិក នវានុវត្តន៍កសិកម្ម និងការបណ្តុះបណ្តាលជំនាញខាងផ្លាស់ប្ដូរឌីជីថល ត្រូវបានជំរុញដោយឥតឈប់ឈរ។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha នឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សា និងសិក្ខាសាលានានានៅ WEF។ ក្រៅពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF លោក Klaus Schwab និងថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ និងសម្ព័ន្ធក្រុមហ៊ុនសកលនានាដែលចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ៕