ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang៖ ខិតខំអនុវត្ត “គម្រោងអភិវឌ្ឍន៍ស្រូវ១លានហិកតា ដែលផ្សារភ្ជាប់ជាមួយកំណើនបៃតង”
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang កាលពីរសៀលថ្ងៃទី ២៨ ខែសីហា នៅទីក្រុងហាណូយបានធ្វើការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទអំពីខ្លឹមសារមួយចំនួនទាក់ទិនដល់គម្រោង “អភិវឌ្ឍន៍ផ្ទៃដីដាំដំណាំស្រូវ ១ លានហិកតា ដែលមានគុណភាពខ្ពស់និងការបំភាយឧស្ម័នទាប ផ្សារភ្ជាប់ជាមួយកំណើនបៃតងនៅតំបន់ដីសណ្តទន្លេ Cuu Long” និងគម្រោងភាពស៊ាំនឹងអាកាសធាតុនិងការផ្លាស់ប្តូរទូទៅនៅតំបន់ដីសណ្តទន្លេ Cuu Long។
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានធ្វើការជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រូបថត៖ dangcongsan.vn |
ឧបនាយករដ្ឋមន្ត្រីបានលើកច្បាស់ពីបំណងប្រាថ្នារបស់ប្រទេសទាំងមូល ក្នុងនោះមានកសិករររាប់សិបលាននាក់នៅតំបន់ដីសណ្តទន្លេ Cuu Long ក្នុងការកសាងតំបន់ប្កបរបររដំណាំស្រូវមានគុណភាពខ្ពស់ ហើយកត្តាសំខាន់បំផុតគឺ “កំណើនបៃតង” សំដៅរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលវៀតណាមបានសន្យាជាមួយអន្តរជាតិ។
គម្រោងនេះបានផ្តោតលើការអនុវត្តគោលនយោបាយសាកពិសោធន៍មួយចំនួនដែលមានភាពទម្លុះទម្លាយដូចជា៖ គោលនយោបាយអនុវត្តន៍យន្តការទូទាត់សម្រាប់ឥណទានកាបូនដោយផ្អែកលើលទ្ធផលនៃតំបន់ដាំដុះ; កសាងនិងអនុវត្តបទប្បញ្ញត្តិស្តីពីការវាស់វែងនិងរបាយការណ៍វាយតម្លៃលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Tran Thanh Nam បានមានប្រសាសន៍ថា៖ “ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសហការជាមួយក្រសួងធនធាននិងបរិស្ថានដើម្បីបង្កើតការសាកល្បងគោលនយោបាយនិងយន្តការទូទាត់ឥណទានកាបូនដោយផ្អែកលើលទ្ធផលសម្រាប់តំបន់ឯកទេសដាំដុះ ហើយអនុញ្ញាតឱ្យប្រើប្រាស់ប្រភពចំណូលទាំងនេះ ដើម្បីគាំទ្រដល់កសិករ សហករណ៍និងសហគ្រាសដើម្បីចូលរួមក្នុងគម្រោងនេះ។ អនុម័តគម្រោងនេះយ៉ាងឆាប់ៗដើម្បីអនុវត្តន៍ឲ្យបានទាន់ពេលវេលាសម្រាប់រដូវប្រាំងខាងមុខ។ ឯកភាពលើគោលការណ៍អនុវត្តកម្មវិធីអាទិភាពនានាក្នុងគម្រោង ជាពិសេសកម្មវិធីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផលិតកម្មនៅតំបន់គម្រោងដែលប្រើប្រាស់ប្រាក់កម្ចីពីធនាគារពិភពលោក៕