ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung អញ្ជើញ ជួបសំណេះសំណាលជាមួយកម្មភិបាលស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី និងអាណិកជន
(VOVWORLD) - ចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានចាប់ផ្ដើមបំពេញទស្សនកិច្ចការងារនៅ អូស្ត្រាលី។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung អញ្ជើញ ជួបសំណេះសំណាលជាមួយកម្មភិបាលស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី និងអាណិកជន |
នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មភិបាលស្ថានទូតវៀតណាម និង តំណាង សហគមន៍ជនវៀតណាមនៅ Canberra នោះ ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានជូនដំណឹងថា ស្ថានភាពក្នុងស្រុកកំពុងអភិវឌ្ឍជាវិជ្ជមាន ដែលទទួលបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ អតិផរណាស្ថិតក្នុងការគ្រប់គ្រង ខណៈដែលតម្លៃប្រាក់នាំចេញកើនខ្ពស់។ លោក Trinh Dinh Dung បានអះអាងថាបក្ស និងរដ្ឋជានិច្ចកាលផ្ទៀងស្ដាប់មតិរបស់អាណិកជន ដែលមានបំណងចង់រួមវិភាគទានដល់ប្រទេសជាតិ ព្រមទាំងលើកទឹកចិត្តដល់ជនរួមជាតិសាមគ្គីគ្នា និងបន្តកសាង សហគមន៍ឲ្យកាន់តែខ្លាំងមាំមួន ស្រឡាញ់គ្នាទៅវិញទៅមក និងឆ្ពោះទៅស្រុកកំណើត។
ចំណែកឯសាស្ត្រាចារ្យ បណ្ឌិត Chu Hoang Long មកពីមហាវិទ្យាល័យជាតិ អូស្រ្តាលី (ANU) បានលើកសំណើរថា៖ “យើងអាចអញ្ជើញអ្នកវិទ្យាសាស្ត្រអន្តរជាតិ ផ្ដល់គំនិតដល់បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់វៀតណាម។ ទីពីរគឺយើងត្រូវនាំរូបភាពវៀតណាមទៅកាន់បរទេស តាមរយៈការបង្កើនការរៀបចំសិក្ខាសាលា និងសន្និសីទដើម្បីផ្សព្វផ្សាយគោលការណ៍របស់រដ្ឋទៅកាន់បរទេស។ អ្នកនយោបាយ ក៏ដូចជាអ្នកប្រាជ្ញអូស្ត្រាលីមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសវៀតណាមប៉ុន្តែពួកគេនៅតែខ្វះព័ត៌មានអំពីប្រទេសវៀតណាមផងដែរ”៕