ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អញ្ជើញ​ធ្វើជា​អតីបតី​ក្នុងកិច្ចប្រជុំ​នៃគណកម្មការអន្តរផ្នែកទទួលបន្ទុកសុវត្ថិភាពចំណីអាហារ

(VOVWORLD) -លោក Vu Duc Dam បានលើកសំណើរបន្តផ្សព្វផ្សាយយ៉ាងខ្លាំងក្លា ហើយផាក់វិន័យយ៉ាងតឹងរឹងចំពោះការរំលោភបំពានលើសុវត្ថិភាពចំណីអាហារ។ ។ ទន្តឹមនឹងនេះ ផ្ដោតលើការលើកម្ពស់គុណភាពកសិផល និងចំណីអាហានាំចេញ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អញ្ជើញ​ធ្វើជា​អតីបតី​ក្នុងកិច្ចប្រជុំ​នៃគណកម្មការអន្តរផ្នែកទទួលបន្ទុកសុវត្ថិភាពចំណីអាហារ - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam

នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញធ្វើជាអតីបតីក្នុងកិច្ចប្រជុំនៃគណកម្មការអន្តរផ្នែកមជ្ឈឹម ទទួលបន្ទុកសុវត្ថិភាពចំណីអាហារ វាយតម្លៃការងារធានាសុវត្ថិភាពចំណីអាហាក្នុងត្រីមាសទី ១ និងភារកិច្ចសំខាន់ៗក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩។ អញ្ជើញថ្លែងនៅទីនេះ លោក Vu Duc Dam បានស្នើថា នារយៈពេលខាងមុខ ក្រសួង និងស្ថានប័ននានា ជាពិសេសគឺក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទគឺត្រូវធ្វើយ៉ាងដូចម៉្ដេច ដើម្បីប្រជាជនវៀតណាមគ្រប់រូបត្រូវបានប្រើប្រាស់ចំណីអាហារដែលគ្មានជាតិគិមី និងមានសុវត្ថិភាព ដូចជាទំនិញនាំចេញ។ លោកបានថ្លែងថា៖

“យើងត្រូវអភិវឌ្ឍន៍ឧបករណ៍ព័ត៌មាន។ ហើយប្រើឧបករណ៍នេះដើម្បីស្កែនផលិតផលទាំងអស់ដែលបានដាក់លក់នៅតាមគេហទំព័រអេឡិចត្រូនិ។ តាមនោះ យើងអាចដឹងថា ទំនិញណាបានចុះបញ្ជី ហើយទទួលបានស្តង់ដា ។ ហេតុដូច្នេះហើយ យើងអាចផ្សព្វផ្សាយ ដល់អតិថិជនឲ្យប្រើប្រាស់ទំនិញនេះផងដែរ”។

លើសពីនេះ ទៅទៀត លោក Vu Duc Dam បានលើកសំណើរបន្តផ្សព្វផ្សាយយ៉ាងខ្លាំងក្លា ហើយផាក់វិន័យយ៉ាងតឹងរឹងចំពោះការរំលោភបំពានលើសុវត្ថិភាពចំណីអាហារ។ ។ ទន្តឹមនឹងនេះ ផ្ដោតលើការលើកម្ពស់គុណភាពកសិផល និងចំណីអាហានាំចេញ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ