ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue៖ យុវជន និង​និស្សិត​គប្បី​ចូលរួម​ការអភិវឌ្ឍកសិផលនៅមូលដ្ឋាន

(VOVWORLD) -ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងមជ្ឈឹមសម្ព័ន្ធយុវជនផ្ដោតលើវិស័យចំនួន ៣។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue៖ យុវជន និង​និស្សិត​គប្បី​ចូលរួម​ការអភិវឌ្ឍកសិផលនៅមូលដ្ឋាន - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue 

នាព្រឹកថ្ងៃទី ៨ ខែមករានៅទីក្រុងហូជីមិញ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរួមសហការជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមរៀបចំ "ពិធីបំផុសកម្មវិធីចាប់អាជីពពី OCOP ចំពោះយុវជន និងនិស្សិត" និងចុះហត្ថលេខាជាផ្លូវការលើ " ផែនការរួមសហការអនុវត្តន៍ការចាប់អាជីពពីកម្មវិធីឃុំមួយ ផលិតផលមួយ (OCOP) ចំពោះយុវជន និងនិស្សិតដំណាក់កាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០"

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងមជ្ឈឹមសម្ព័ន្ធយុវជនផ្ដោតលើវិស័យចំនួន ៣។ ជាក់ស្ដែងគឺ ផ្សព្វផ្សាយ ឃោសនា រៀបចំសិក្ខាសាលា ដើម្បីនិស្សិត និងយុវជនស្វែងយល់អំពីរាល់កម្មវិធីនេះ ហើយតាមនោះមានរូបសណ្ឋាន និងរបៀបធ្វើល្អ។ សាលា វិទ្យាស្ថាន និងមជ្ឈមណ្ឌល បណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវអំពីវិធី រូបសណ្ឋាន ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដើម្បីអភិវឌ្ឍន៍រាល់ផលិតផល OCOP ។ ទន្ទឹមនឹងនេះ មូលនិធិជួយឧបត្ថម្ភទុនពីឯកជន និងមូលនិធិវិនិយោគរបស់រដ្ឋាភិបាលនឹងជ្រើសរើសគម្រោងការណ៍ចាប់អាជីពថ្នៃប្រឌិត ដែលមានចរិតលក្ខណៈវិជ្ជមាន ដើម្បីជួយឧបត្ថម្ភវិនិយោគអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ