ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ៖ អាមេរិកគាំទ្រវៀតណាមឯករាជ្យនិងសម្បូររុងរឿង

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកចាប់ពីថ្អៃទី ២៥ ដល់ទី២៧ មិថុនា នាថ្ងៃទី ២៥ មិថុនា នៅរដ្ឋធានី Washington D.C. ឧបនាយរកដ្ឋមន្ត្រី វៀតណាម លោក Vuong Dinh Hue បានជួបធ្វើការជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo អនុរដ្ឋមន្ត្រីការបរទេស លោក John Sullivan រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Steven Mnuchin ឧបការីរងទទួលបន្ទុកសន្តិសុជាតិ លោកស្រី Mira Ricardel និងព្រឹទ្ធសមាជិការនិងជាសមាជិការជាន់ខ្ពស់អនុគណៈកម្មាធិការទទួលបន្ទុកបញ្ហាសមុទ្រចំណុះគណៈកម្មាធិការកិច្ចការយោធាព្រឹទ្ធសភាអាមេរិក លោកស្រី Mazie Hirono។ 
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ៖ អាមេរិកគាំទ្រវៀតណាមឯករាជ្យនិងសម្បូររុងរឿង  - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ៖ អាមេរិកគាំទ្រវៀតណាមឯករាជ្យនិងសម្បូររុងរឿង 

ក្នុងជំនួបធ្វើការជាមួយរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo និងអនុ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Sullivan ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអះអាងថា៖ គោលនយោបាយមុនក៏ដូចជា ក្រោយរបស់វៀតណាមគឺអនុវត្តគោលមាគ៌រកិច្ចការបរទេសឯករាជ្យម្ចាស់ការ ពហុភាគីបនីយកម្ម សម្បូរបែបភាវូបនីយកម្មនិងធ្វើសមាហរណកម្មអន្តរជាតិ យ៉ាងសកម្ម គោរពនិងត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំនងដៃគូលើគ្រប់ជ្រុង ជ្រោយវៀតណាម-អាមេរិកអភិវឌ្ឍន៍ស៊ីជម្រៅថែមទៀតដើម្បីផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង រួមវិភាគទានសំរាប់សន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោកផងដែរ។ រីឯ អ្នកប្រមុខផ្នែកការបរទេសអាមេរិក លោក Mike Pompeo បានអះអាងថា៖ អាមេរិកគោរពទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ វៀតណាម ឯកភាពជាមួយលោកឧបនាយករដ្ឋមន្ត្រីវៀតណាមថា៖ ភាគីទាំងពីរ គប្បីសហប្រតិបត្តិការនិងជំរុញទំនាក់ទំនងទ្វេភាគីដោយឈរលើមូលដ្ឋានដែល ភាគីទាំងពីរបានឯកភាព ហើយវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំង តួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ រួមជាមួយ អត្ថន័យនៃដំណើរទស្សនកិច្ចរបស់ ឧបនាយរដ្ឋមន្ត្រី Vuong Dinh Hue នៅអាមេរិក។

        រដ្ឋមន្ត្រីនិងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកសុទ្ធតែសម្តែងការគាំទ្រប្រទេស វៀតណាមខ្លាំងមាំមួនឯករាជ្យវិបុលភាពមួយ រួមវិភាគទានរក្សាសុខសន្តិភាពស្ថិរ ភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយ វៀតណាមលើបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរក៏បាន អះអាងចែករំលែកផលប្រយោជន៍រួមក្នុងការអភិវឌ្ឍគោរពច្បាប់អន្តរជាតិនៅ តំបន់មហាសមុទ្រឥណ្ឌា-អាស៊ីប៉ាស៊ីហ្វិក ដោះស្រាយបណ្ដាជំលោះដោយសន្តិ វិធី សមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២  គោរពដ៏ពេញលេញដំណើរការទូតនិងគត្តិយុត្តិគ្រប់ជាន់ថ្នាក់ អនុវត្តដ៏ពេញលេញសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានាលើសមុទ្រ ខាងកើត (DOC) ហើយគាំទ្រការចុះហត្ថលេខាលើក្រមប្រតិបត្តិអំពីសិលធម៌ សំរាប់ភាគីនានាលើសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ ស្តែង។ ផ្លាស់ប្តូរមតិអំពីបញ្ហាតំបន់ផ្សេងៗទៀត វៀតណាមស្វាគមន៍លទ្ធផលនៃ ការចរចាកំពូលអាមេរិក- ស.ប.ប.ក. នាថ្ងៃទី ១២ មិថុនា ព្រមទាំង ត្រៀមខ្លួនជា ស្រេចនិងគាំទ្ររាល់ការខំប្រឹងប្រែងដែលមានចរិតលក្ខណៈស្ថាបនា ដោះស្រាយ ការខ្វែងគំនិតតាមរយៈការសន្ទនា រួមចំណែកយ៉ាងសកម្មក្នុងសន្តិភាពស្ថិរភាព លើឧបទ្វីបកូរ៉េ។

        ក្នុងជំនួបចរចាជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក  Steven Mnuchin ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចហិរញ្ញវត្ថុជាមួយ អាមេរិក ហើយស្នើឲ្យក្រសួងហិរញ្ញវត្ថុអាមេរិកបង្កើតឡើងកាណាល់ការសន្ទនា ជាមួយក្រសួងហិរញ្ញវត្ថុវៀតណាមនិងក្រសួងផ្នែកពាក់ព័ន្ធដើម្បីឲ្យមានព័ត៌មាន ដ៏គ្រប់គ្រាន់ពេលដែលវាយតំលៃអំពីទំនាក់ទំនងពាណិជ្ជកម្មនិងគោលនយោ បាយកប្តូររូបីយប័ណ្ណរបស់វៀតណាម យកចិត្តទុកដាក់ជំរុញការសម្រេចបែបបទ អនុម័តលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការជៀសវាងដាក់ពន្ធ ២ ដង ព្រមទាំង ទប់ស្កាត់ការលួចពន្ធចំពោះចំណូល (DTA) ចាប់ផ្តើមឡើងវិញការខ្ចី ODA សំរាប់ វៀតណាមនិងកម្មវិធីជួយឧបត្ថម្ភតាមរយៈអង្គការក្រៅរដ្ឋាភិបាលផងដែរ។

        ក្នុងជំនួបជាមួយឧបការីរងទទួលបន្ទុកសន្តិសុជាតិ លោកស្រី Mira Ricardel លោក Vuong Dinh Hue បានអះអាងថា៖ ប្រទេសវៀតណាមខ្លាំងមាំមួនឯករាជ្យ បន្តកែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយជោគជ័យដែល កាន់តែដើរតួនាទីសំខាន់ថែមទៀតក្នុងអាស៊ាននិងតំបន់ គឺនាំមកនូវផលប្រយោជ ន៍សំរាប់អាមេរិកក្នុងការអនុវត្តគោលនយោបាយតំបន់។ រីឯខ្លួនវិញ លោកស្រីMira Ricardel បានឲ្យដឹងថា៖ អាមេរិកគោរពច្បាប់អន្តរជាតិសន្តិសុខនិងសុវត្ថិ ភាពនាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើត គាំទ្រដោះស្រាយនិងវាយ តំលៃខ្ពស់ចំពោះការគាំទ្ររបស់វៀតណាមចំពោះការខំប្រឹងប្រែងនៃប្រធានាធិបតីះអាមេរិកក្នុងការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។

        ថ្លែងមតិនៅជំនួបជាមួយព្រឹទ្ធសមាជិការអាមេរិកនិងជាសមាជិការជាន់ខ្ពស់អនុគណៈកម្មាធិការទទួលបន្ទុកបញ្ហាសមុទ្រចំណុះគណៈកម្មាធិការកិច្ចការយោធា ព្រឹទ្ធសភាអាមេរិក លោកស្រី Mazie Hirono ឧបនាយរដ្ឋមន្ត្រី Vuong Dinh Hue បានស្នើឲ្យរដ្ឋសភាអាមេរិកបង្កើនថែមទៀតទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី  ឲ្យបានខ្លាំងក្លា។ រីឯខ្លួនវិញ ព្រឹទ្ធសមាជិការ Mazie Hirono បានអះអាងថា៖ វៀតណាមដើរតួនាទីសំខាន់ក្នុងគោលនយោបាយរបស់អាមេរិកក្នុងតំបន់អាស៊ី- ប៉ាស៊ីហ្វិកលើគ្រប់វិស័យ ពិសេសគឺសេដ្ឋកិច្ចពាណិជ្ជកម្មនិងការជំនះពុះពារលើ ផលវិបាកដោយសង្គ្រាម ជំរុញកិច្ចសហប្រតិបត្តិការវាងរដ្ឋសភារវាងប្រទេសទាំង ពីរក៏ដូចជាបង្កើនការរួមវិភាគទានក្នុងសុខសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ