ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan ទៅបំពេញការងារនៅខេត្ត Cao Bang
នាយប់ថ្ងៃទី ៥ មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan និងក្រុមការ
ងាររបស់រដ្ឋាភិបាល បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលរបស់ខេត្ត Cao Bang (ភាគ
ខាងជើងវៀតណាម) និងសមាជិកចំនួន ៤៤ នាក់ នៃគំរោងការណ៍ពិសោធន៍ជ្រើស
រើស អនុប្រធានឃុំចំនួន ៦០០ នាក់ នៅស្រុកចំនួន ៥ របស់ខេត្ត Cao Bang។ ថ្លែងមតិ
នៅជំនួបធ្វើការ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះការខំ
ប្រឹងប្រែងរបស់បណ្ដាបញ្ញាវ័ន្តវ័យក្មេង ដែលស្ម័គ្រចិត្តទៅបំពេញការងារនៅតំបន់ព្រៃភ្នំ ទន្ទឹមនឹងនោះ បានឡើកច្បាស់ថា៖ អនុប្រធានឃុំម្នាក់ៗ ត្រូវមានមនសិការរៀនសូត្រ
ដើម្បីលើកកំពស់ចំណះដឹងលើវិស័យគ្រប់គ្រង អនុវត្តល្អផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់ ស្រុកនៅតំបន់៖
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan ជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលរបស់ខេត្ត
Cao Bang (Image: chinhphu.vn) |
“អនុប្រធានឃុំចំនួន ៤៤ នាក់ត្រូវច្នៃប្រឌិត ដើម្បីស្វែងរកវិធីទាក់ទងជាមួយ នឹងប្រជា
ជននៅឃុំ របស់ខ្លូម ប្រកបដោយមានប្រសិទ្ធភាព។ យើងត្រូវបំផុសប្រជាជនចូលរួម
ធ្វើជាមួយខ្លួន។ ក្រៅពីនោះ យើងត្រូស្វែងរកវិធានការឲ្យភារកិច្ចការងាររបស់ខ្លួននៅ
តំបន់។ ចុងក្រោយ គឺ យើងត្រូវបង្កើតយុន្តការព័ត៌មានមួយ ដើម្បីបណ្ដាអនុប្រធាន
ជួបប្រស្រ័យ រៀនសូត្រ ផ្លាស់ប្តូរបទសោធន៍ការងារ៕”