ឧបនាយករដ្ឋមន្ត្រីឡាវអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tien Giang

(VOVWORLD) -នារសៀលថ្ងៃទី២៦តុលា ឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងក្រុមការងារអមដំណើរបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tien Giang (ភាគត្បូងវៀតណាម)។ 
ឧបនាយករដ្ឋមន្ត្រីឡាវអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tien Giang - ảnh 1 លោក Nguyen Van Danh លេខាគណៈកម្មាធិការ បក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Tien Giang បានអញ្ជើញទទួល គណៈប្រតិភូ

លោក Nguyen Van Danh លេខាគណៈកម្មាធិការ បក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Tien Giang បានអញ្ជើញទទួល គណៈ ប្រតិភូ។ នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម ដែលខេត្ត Tien Giang ទទួលបាននាពេលកន្លងទៅ។ លោកឧបនាយករដ្ឋមន្ត្រីរូប នេះបានផ្តោតសំខាន់លើសក្កានុភាពសហប្រតិបត្តិការរបស់ខេត្ត Tien Giang ជាមួយតំបន់នានារបស់ឡាវ ជាពិសេស លើវិស័យកសិកម្ម អភិវឌ្ឍន៍ទេសចរណ៍ អេកូឡូស៊ីនិងបញ្ហាទាក់ទិននានាមួយចំនួន។ លោកមានបំណងថា សក្កានុភាពនេះ របស់ខេត្ត Tien Giang នឹងបន្តបានពង្រឹងនិងពង្រីកនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ