ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh ជូនពរទិវាគ្រូពេទ្យវៀតណាម

(VOVWORLD) -ក្នុងឱកាសរំលឹកទិវាគ្រូពេទ្យ វៀតណាមថ្ងៃទី២៧ខែកុម្ភៈនោះ នាថ្ងៃទី២៣ ខែកុម្ភៈ ឧប នាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិ បាល លោក Truong Hoa Binh បានអញ្ជើញចូលរួមពិធី រំលឹកខួបអនុស្សាវរីយ៍និងជូនពរគ្រូពេទ្យនៅមន្ទីរពេទ្យមាត់ធ្មេញមជ្ឈឹមហាណូយ។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh ជូនពរទិវាគ្រូពេទ្យវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយតំណាងនានា

មន្ទីរពេទ្យមាត់ធ្មេញមជ្ឈឹមហាណូយ ជាមន្ទីរពេទ្យដំបូងដែលបានក្រសួងសុខាភិ បាលប្រគល់សិទ្ធិម្ចាស់ការទាំងស្រុងអំពីហិរញ្ញវត្ថុចាប់ពីឆ្នាំ២០០៩ រួមវិភាគទានចូល ថវិការរដ្ឋរាប់ពាន់លានដុងជារៀងរាល់ឆ្នាំ។ ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី២និងទី៣ចំពោះ នាយកមន្ទីរពេទ្យមាត់ធ្មេញមជ្ឈឹមហាណូយ លោក Trinh Dinh Hai និងអតីតនាយករង លោក Vu Dinh Minh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ