ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh អញ្ជើញចូលរួមមហាស្រពសាមគ្គីជាតិនៅខេត្ត Lang Son
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកាឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានដឹកនាំក្រុមការងាររដ្ឋាភិបាលអញ្ជើញចូលរួមមហាស្រពសាមគ្គីជាតិនៅសង្កាត់ Vinh Trai ទីក្រុង Lang Son ខេត្ត Lang Son ។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh អញ្ជើញចូលរួមមហាស្រពសាមគ្គីជាតិនៅខេត្ត Lang Son (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោកTruong Hoa Binh បានសង្កត់ធ្ងន់ថា៖ ខេត្ត Lang Son គឺជាខេត្តព្រំដែន ដូច្នេះ ទន្ទឹមនឹងភារកិច្ចសំខាន់គឺជំរុញសក្តានុពលអភិវឌ្ឍន៍សេដ្ឋកិច្ច កែលំអជីវភាពរស់នៅរបស់ប្រជាជននោះ ភារកិច្ចសំខាន់ៗ មួយទៀតរបស់ថ្នាក់ដឹកនាំខេត្ត គឺ ការពារជាតិការពារសន្តិសុខមាតុភូមិ។ លោកTruong Hoa Binh បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តលើកទឹកចិត្តប្រជាជនពង្រឹងកម្លាំងមហាសាមគ្គី បំពេញភារកិច្ចនយោបាយ សេដ្ឋកិច្ច សង្គម ឱ្យបានល្អ។ ក្រៅពីនេះ រៀបចំចលនាប្រឡងប្រណាំងស្នេហាជាតិសម្រាប់ប្រជាជន ជាពិសេសគឺចលនាប្រជាជនទាំងមូលកសាងជនបទថ្មីផងដែរ៕