ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh ទទួលជួបជាមួយប្រធានសភាជាន់ទាបរដ្ឋ Hessen នៃប្រទេសអាល្លឺម៉ង់ លោក Boris Rhein
(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បានស្នើអោយប្រធានសភាជាន់ទាបនិងសមាជិក សភារដ្ឋ Hessen មានសម្លេងគាំទ្រដល់ EU ដើម្បីផ្តល់សច្ចា ប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិ យោគ (EVIPA) យ៉ាងឆាប់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមរស់នៅ ធ្វើអាជីវកម្មប្រកបដោយស្ថិរភាពនិងសម្របខ្លួនយ៉ាងល្អក្នុងសង្គមនៃប្រទេសសាមី។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh ទទួលជួបជាមួយប្រធានសភាជាន់ទាបរដ្ឋ Hessen នៃប្រទេសអាល្លឺម៉ង់ លោក Boris Rhein
|
ក្នុងជំនួបជាមួយប្រធានសភាជាន់ទាបរដ្ឋ Hessen នៃប្រទេសអាល្លឺម៉ង់ លោក Boris Rhein នារសៀលថ្ងៃទី ១២ ខែវិច្ឆិកានៅទីស្នាក់ការរដ្ឋាភិបាលនោះ លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បានស្នើអោយប្រធានសភាជាន់ទាបនិងសមាជិកសភារដ្ឋ Hessen បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀត ណាម ក្នុងការចែក រំលែកបទពិសោធន៍នៃការកសាងនីតិរដ្ឋ ការបង្កើតច្បាប់ក្នុងវិស័យគ្រប់គ្រងការវិនិយោគសាធារណៈ ភាពជាដៃគូសាធារណៈ - ឯកជន ការគ្រប់គ្រងទីក្រុង ពាណិជ្ជកម្មអេឡិចត្រូនិក ព្រមទាំងមានសម្លេងគាំទ្រដល់ EU ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) យ៉ាងឆាប់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ ជនវៀតណាមរស់នៅ ធ្វើអាជីវកម្មប្រកបដោយស្ថិរភាពនិងសម្របខ្លួនយ៉ាងល្អក្នុងសង្គមនៃប្រទេសសាមី។
ចំណែកឯខ្លួនវិញ ប្រធានសភាជាន់ទាបរដ្ឋ Hessen លោក Boris Rhein បានលើកឡើងថា ឆ្នាំ ២០២០ វៀតណាមនឹងធ្វើជាប្រធានប្តូរវេនអាស៊ាន ហើយអាល្លឺម៉ង់នឹងក្លាយជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU) ប្រការនេះ នឹងបង្កើតកម្លាំងចលករថ្មី សម្រាប់ទំនាក់ទំនងភាពជាដៃគូនៃប្រទេសទាំងពីរ ចំណងមិត្តភាពដែលមានស្រាប់របស់ភាគីទាំងពីរអោយកាន់តែស៊ីជម្រៅថែមទៀត៕