ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានទទួលជួបជាមួយថ្នាក់ដឹកនាំនិងរដ្ឋមន្ត្រីការបរទេសប្រទេសនានាដែលចូលរួមវគ្គពិភាក្សាបើកចំហរថ្នាក់រដ្ឋមន្ត្រីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជ
(VOVWORLD) - នាថ្ងៃទី ៩ ខែមករា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្នុងញូវយ៉ក ប្រទេសអាមេរិក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអេស្តូនីលោក Urmas Reinsalu រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto រដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់លោកស្រី Michelle Muentefering នាយករដ្ឋមន្ត្រីរបស់ប្រទេសកោះ Saint Vincent និង Grenadines លោក Ralph Gonsalves
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Pham Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី លោក Peter Szijjarto (រូបថត៖ vnanet.vn) |
ក្នុងជំនួបនេះ មេដឹកនាំនិងរដ្ឋមន្ត្រីការបរទេសប្រទេសនានាបានបញ្ជាក់ពីការគោរពនិងបន្កើនទំនាក់ទំនងជាមួយវៀតណាម ហើយជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាជាមួយវៀតណាមលើវេទិកាអង្គការសហប្រជាជាតិនិងបង្កើនកិច្ចសហប្រតិបតត្តិការលើគ្រប់វិស័យដែលវៀតណាមនិងបណ្ដាប្រទេសមានប្រៀបខ្លាំង។
វិឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh គោលបំណងចង់បន្តបន្កើនសហការជាមួយអេស្តូនី ហុងគ្រី អាល្លឺម៉ង់និងប្រទេសកោះ Saint Vincent និង Grenadines សំដៅរួមចំណែកយ៉ាងសកម្មចូលក្នុងការងាររបស់អង្គការសហប្រជាជាតិក្នុងវិស័យសន្តិភាពនិងសន្តិសុខ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Pham Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Urmas Reinsalu (រូបថត៖ vnanet.vn) |
ជាពិសេសចំពោះអេស្តូនី ហុងគ្រីនិងអាល្លឺម៉ង់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានបំណងចង់បង្កើនទំនាក់ទំនងពាណីជ្ជកម្ម - វិនិយោគ ជាពិសេសគឺឱកាសនៅពេលដែលកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ត្រូវបានអនុម័ត៕