ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដា
(VOVWORLD) - នាថ្ងៃទី២៦ខែកក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Ping Kitnikone ដែលមកជម្រាបលាបញ្ជប់បេសកកម្មការទូតនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Ping Kitnikone |
ក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថា វៀតណាមគោរពនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយកាណាដា។ ភាគីទាំងពីរបានឯកភាពថា គប្បីជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជានៅក្នុងបណ្តាអង្គការនិងយន្តការពហុភាគី ដូចជា អង្គការសហប្រជាជាតិ អង្គការ Francophonie អាស៊ាន និង CPTPP។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យលោកស្រីឯកអគ្គរដ្ឋទូត ទោះបីជាស្ថិតក្នុងថានៈណាក៏ដោយ នឹងបន្តផ្តោតការយកចិត្តទុកដាក់រួមចំណែកជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម-កាណាដាផងដែរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតកាណាដា លោកស្រី Kitnikone បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់ក្រសួងការបរទេសវៀតណាមក្នុងអាណត្តិបំពេញបេសកម្មការ ទូតរបស់លោកស្រី និងចាត់ទុក នេះជាកត្តាសំខាន់ ដើម្បីលោកស្រីអាចបំពេញល្អតួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕