ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំ APSC និង ACC
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងបណ្តាកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី១៣ខែ វិច្ឆិកា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Suntec នៃប្រទេសសិង្ហបុរីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ាន (APSC) លើកទី១៨ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២២ (ACC) ។
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ាន (APSC) |
ក្នុងកិច្ចប្រជុំទាំងនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យបណ្តាប្រទេសអាស៊ាន បង្កើនសាមគ្គីភាព កសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន។
លើវិស័យនយោបាយនិងសន្តិសុខ ឧបនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា អាស៊ានគួរបន្តផ្តោតការយកចិត្តទុកដាក់របស់ខ្លួនលើការធានាសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ ជាពិសេសរក្សាតួនាទីស្នូលរបស់អាស៊ាន។
ស្តីពីបញ្ហាអន្តរជាតិនិងតំបន់ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា អាស៊ានត្រូវរក្សារាល់គោលការណ៍ដែលទទួលបាន ដោយរួមគ្នាខិត ខំប្រឹងប្រែង ធានាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅតំបន់សមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ សន្យាដោះស្រាយជម្លោះដោយសន្តិវិធី ឲ្យឈរលើមូលដ្ឋានច្បាប់អន្តរ ជាតិ ក្នុងនោះ អនុវត្តន៍យ៉ាងត្រឹមត្រូវនិងពេញលេញប្រកបដោយប្រសិទ្ធភាព នូវ DOC និងទទួលបាន COC យ៉ាងឆាប់ៗនាពេលខាងមុខផងដែរ៕