ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបសន្ទនាទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីចិននិងEU

(VOVWORLD) - នារសៀលថ្ងៃទី៣ខែសីហា នៅខាងក្រៅកិច្ចប្រជុំ AMM-51 និងសន្និសីទពាក់ព័ន្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខរបស់សហភាពអឺរ៉ុបលោកស្រី Federica Mogherini ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបសន្ទនាទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីចិននិងEU - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh  និងរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi (រូបថត៖ VOV)

នៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ភាគីទាំងពីរបានឯកភាពបន្តពង្រឹងនិងពង្រីកថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាម-ចិន និងរក្សាសន្ទុះអភិវឌ្ឍប្រកបដោយស្ថេរភាពនិងវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី។

ស្តីពីបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកាបរទេស លោក Pham Binh Minh បានលើកច្បាស់ថា ត្រូវដោះស្រាយជម្លោះទាំងអស់លើសមុទ្រខាងកើតដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) គ្មានសកម្មភាពធ្វើឲ្យស្ថានភាពស្មុគ្រស្មាញ អនុវត្តន៍ពេញលេញនិងប្រកបដោយប្រសិទ្ធភាព DOC និងឈានទៅសម្រេចឲ្យបានឆាប់ COC។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបសន្ទនាទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីចិននិងEU - ảnh 2ជំនួបជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុបលោកស្រី Federica Mogherini 

ក្នុងជំនួបជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុបលោកស្រី Federica Mogherini ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានស្នើឲ្យភាគីទាំងពីរបន្តកិច្ចខិតខំប្រឹងប្រែង រួមគ្នាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងអស់នាពេលឆាប់ៗ។ ដោយអះអាងថាវៀតណាមកំពុងព្យាយាមដោះស្រាយលើការនេសាទខុសច្បាប់ ដែលមិនបានរាយការណ៍និងគ្មានការគ្រប់គ្រង(ដែលហៅកាត់ថា IUU) ឧបនាយករដ្ឋមន្ត្រីវៀតណាមបានស្នើ ឱ្យសហភាពអ៊ឺរ៉ុប ពិចារណាដកចេញ “កាតលឿង” សម្រាប់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ