ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចូលរួមនិងថ្លែងមតិនៅក្នុងសន្និសីទអនាគតអាស៊ីលើកទី ២៩
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ឧសភា តបតាមការអញ្ជើញរបស់ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Nikkei Group លោក Tsuyoshi Hasebe ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាសំខាន់នៅសន្និសីទអនាគតអាស៊ីលើកទី ២៩ ក្រោមប្រធានបទ “តួនាទីភាពជាអ្នកដឹកនាំរបស់អាស៊ីក្នុងពិភពលោកមួយមិនប្រាកដប្រជា” នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឧបនាយករដ្ឋមន្ត្រី Le Minh Khai អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ TTXVN) |
ដោយមានសារថា វៀត ណាមគឺជាផ្នែកមួយនៃ “មហាគ្រួសារអាស៊ី” លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសម្តែងនូវបំណងចង់លើកកំពស់តួនាទីរបស់ខ្លួនជា “មិត្តល្អ ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានទំនួលខុសត្រូវ” នៃតំបន់ និងសហគមន៍អន្តរជាតិ។ លោកឧបនាយករដ្ឋមន្ត្រីជឿជាក់ថា ជាមួយនឹងគុណតម្លៃជាមូលដ្ឋាននៃភាពសម្បូរបែប ថាមវន្ត និងខ្លួនទីពឹងខ្លួន អាស៊ីនឹងបន្តបោះជំហានទៅមុខ បន្តសរសេរឡើងរឿងដ៏រុងរឿង និងបំពេញបេសកកម្មរបស់ខ្លួនក្នុងសតវត្សទី ២១នេះ។
ឈរលើមូលដ្ឋានទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក” លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរធ្វើសកម្មភាពយ៉ាងសកម្មនូវក្របខ័ណ្ឌភាពជាដៃគូថ្មី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ធានាបាននូវសន្តិសុខសេដ្ឋកិច្ច និងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថិរភាព៕