ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាអង្គភាពអាជីវកម្ម BCIU
|
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាអង្គភាពអាជីវកម្មជំរុញទំនាក់ទំនងអន្តរជាតិ (BCIU) របស់អាមេរិក |
(VOV)_នារសៀលថ្ងៃទី២០ តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ
មន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ជួបសន្ទនាជាមួយលោក
Peter Tichansky ប្រធានក្រុមប្រឹក្សាអង្គភាពអាជីវកម្ម ជំរុញទំនាក់ទំនងអន្តរជាតិ
(BCIU) របស់អាមេរិក។
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
លោក Pham Binh Minh បានស្វាគមន៍កិច្ចសហប្រតិបត្តិការរបស់ BCIU ក្នុងការផ្សព្វ
ផ្សាយបរិយាកាសវិនិយោគអាជីវកម្មរបស់វៀតណាម ក្នុងឆ្នាំ ២០១៧ និងស្នើអោយ
BCIU បន្តផ្លាស់ប្តូរជាមួយស្ថាប័នមានសមត្ថកិច្ចអំពីកិច្ចសហប្រតិបត្តិការនានា។
ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយ BCIU និងអង្គភាពអាជីវកម្មអាមេរិក គាំទ្រ
ការអនុម័ត និងដាក់អោយដំណើការកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វីក (TPP) ពិ
គ្រោះយោបល់និងជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាម អនុវត្តកិច្ចព្រមព្រៀង TPP
ប្រកបដោយប្រសិទ្ធិភាព។ ឧបនាយករដ្ឋមន្ត្រី បានអះអាងថា៖រដ្ឋាភិបាលវៀតណាម
ជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្មបរទេស ដែលក្នុងនោះ
មានអាមេរិក ស្ងប់ចិត្ត ធ្វើអាជីវកម្មយូរអង្វែងនៅវៀតណាម៕