ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីននិងឥណ្ឌូនេស៊ី
|
ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Perfecto Yasay |
(VOV)_នាថ្ងៃទី២០កុម្ភះ នៅខាងក្រៅសន្និសីទចង្អៀត រដ្ឋមន្ត្រីការបរទេសអា
ស៊ាននៅកោះ Boracayហ្វីលីពីន ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរ
ទេសហ្វីលីពីន Perfecto Yasay។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញ
អនុវត្តកិច្ចព្រមព្រៀង លើកកំពស់ប្រសិទ្ធិភាពយន្តការសហប្រតិបត្តិការ។រដ្ឋមន្ត្រី
ទាំងពីររូប ក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន បទពិ
សោធន៍ និងកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងបទល្មើស ភេរវកម្ម បទល្មើសគ្រឿង
ញៀននិងជួញដូរមនុស្ស។
ភាគីទាំងពីរក៏បានឯកភាពអំពីការជំរុញសាមគ្គីភាព និងរក្សាតួនាទីជា
មជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងបញ្ហាធំៗ ដែលទាក់ទិនដល់សន្តិសុខ ផលប្រយោជន៍
របស់ប្រទេសនីមួយៗ និងរបស់តំបន់។ និងអះអាងជាថ្មីម្តងទៀត សារសំខាន់របស់
ការធានាសន្តិភាពស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាស
ចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាការដោះស្រាយជំលោះ នៅសមុទ្រដោយច្បាប់
អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ
ឆ្នាំ១៩៨២។
ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi
ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ និង
សន្យាចែករំលែកព័ត៌មាន រួមសហការជិតស្និទ្ធជាមួយគ្នាក្នុងបញ្ហាបង្កាប្រឆាំងភេរវ
កម្ម។ លោក Retno Marsudi បានសង្កត់ធ្ងន់ថា៖ឥណ្ឌូនេស៊ីនឹងសហប្រតិបត្តិការជិត
ស្និទ្ធជាមួយវៀតណាមក្នុងឆ្នាំ APEC ២០១៧ និងជំរុញអាស៊ាន ដើរតួនាទីជាមជ្ឈ
មណ្ឌល អភិវឌ្ឍន៍សរសរទ្រូងទាំងបីគឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និង
បើកទូលាយកិច្ចសហប្រតិបត្តិការជាមួយភាគិខាងក្រៅ។
ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំ
ខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាស
ចរណ៍។ ភាគីទាំងពីរបានឯកភាពរក្សាគោលជំហររួមគឺដោះស្រាយជំលោះដោយ
សន្តិវីធី ផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានUNCLOS ១៩៨២៕