ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី

(VOV)_នារសៀលថ្ងៃទី២០ តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី ​និងជា​រដ្ឋ
មន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានជួប​សន្ទនា​ជាមួយ
លោកស្រី Catherine Wong ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋសិង្ហបុរី ​ប្រចាំនៅ​វៀតណាម។
 នៅក្នុងជំនួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការ​បរទេស​វៀតណាម​ លោក
Pham Binh Minh បានអបអរសាទរ  លោកស្រី​ Catherine Wong បានជ្រើសតាំងជាឯក
អគ្គរដ្ឋទូតសាធារណៈរដ្ឋសិង្ហបុរីប្រចាំ​នៅ​វៀតណាម និង​អះអាង​ថា៖វៀតណាមជានិច្ច
កាលសហប្រតិបត្តិការជិត​ស្និទ្ធិ​ជាមួយរដ្ឋាភិបាល​សិង្ហបុរី ​ដើម្បីពង្រឹងនិងពង្រីកទំ
នាក់ទំនងដៃគូយុទ្ធសាស្ត្រ​រវាងប្រទេសទាំងពីរ ដើម្បីសន្តិភាព​ ស្ថិរភាព និងភាពសម្បូរ
រុងរឿងក្នុងតំបន់។

          ឯកអគ្គរដ្ឋទូតលោកស្រី Catherine Wong បានអះអាងថា៖សិង្ហបុរីមាន​គោល​
បំណងជមរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនិងស៊ីជំរៅជាមួយ​វៀតណាម ​
ក្នុងវិស័យជាច្រើន ដូចជា៖ សន្តិសុខ ការពារជាតិ កសាងមណ្ឌល​ឧស្សាហកម្ម បណ្ដុះ
​បណ្ដាល វប្បធម៌និងទេសចរណ៍។ លោកស្រី Catherine Wong ក៏បានអះអាងថា៖​ក្នុង
តួនាទីជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម នឹងធ្វើអស់ពីកម្លាំងកាយចិត្ត
ដើម្បីជំ​រុញថែមទៀត ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ នាពេលខាង
មុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ