ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G77 និង ចិន

(VOVWORLD) - កិច្ចប្រជុំកំពូលសម្ព័ន្ធភាពនៃប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១៣៥ ( ក្រុម G77) និង ចិនបាន បើកនាថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាវ៉ាណា ប្រទេស គុយបា។ 
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G77 និង ចិន - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាសំខាន់នៃសន្និសីទ (រូបថត៖ VGP)

កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋ រដ្ឋាភិបាល និងមេដឹកនាំរដ្ឋាភិបាលនៃប្រទេសសមាជិកជិត ១៣០ នៃក្រុម G77 អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) និងមេដឹកនាំនៃអង្គការអន្តរជាតិជាច្រើន។ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Tran Hong Ha បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។

ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាសំខាន់  ឧបនាយករដ្ឋមន្ត្រីលោក  Tran Hong Ha បានសង្កត់ធ្ងន់ថា៖ ប្រសិនបើគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 គឺជាវ៉ាក់សាំង នោះ “វ៉ាក់សាំង” ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុគឺជាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងអ៊ីដ្រូសែនបៃតង; "វ៉ាក់សាំង" សម្រាប់បញ្ហាសកលគឺ កិច្ចសហប្រតិបត្តិការ សាមគ្គីភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឧបនាយករដ្ឋមន្ត្រីបានស្នើទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនសម្រាប់ក្រុម G77 និងចិន ដែលក្នុងនោះតម្រូវការបន្ទាន់គឺជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ; ជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់សមត្ថភាពច្នៃប្រឌិត។

នៅថ្ងៃទី ១៦ កញ្ញានេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha មានជំនួបពិភាក្សា ជាមួយប្រធានគណៈប្រតិភូមកពីឡាវ កម្ពុជា ចិន ម៉ុងហ្គោលី វេណេហ្ស៊ុយអេឡា យេម៉ែន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ តាមរយៈការផ្លាស់ប្តូរ បណ្តាប្រទេសនានាបានវាយតម្លៃថា វៀតណាមជាគំរូជោគជ័យក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ សម្រេចបានសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ