ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ជូនអំណោយបុណ្យតេតនៅខេត្ត Hoa Binh

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Hoa Binh ខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងសកម្មនូវគម្រោងដឹកជញ្ជូនសំខាន់ៗជាពិសេសគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ជាមួយទីក្រុងហាណូយរួមចំណែកទាក់ទាញវិនិយោគិនយ៉ាងខ្លាំងក្លាមករួមដៃគ្នាអភិវឌ្ឍន៍មូលដ្ឋាន។
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ជូនអំណោយបុណ្យតេតនៅខេត្ត Hoa Binh - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ជូនអំណោយបុណ្យតេតនៅខេត្ត Hoa Binh។ រូបថត៖ កាសែត Hoa Binh

នាព្រឹកថ្ងៃទី ២២ មករា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញទៅសាកសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយបុណ្យតេតចំនួន ២០០ កញ្ចប់ ដល់គ្រួសារដែលមានគុណូបការៈ ជនមានកិត្យានុភាពក្នុងចំណោមជនជាតិភាគតិច គ្រួសារក្រីក្រ និងពលករដែលមានស្ថានភាពលំបាកនៅខេត្ត Hoa Binh។

អញ្ជើញថ្លែងនៅទីនេះលោកឧបនាយករដ្ឋមន្ត្រីបានចែករំលែកថាឆ្នាំ២០២៣ប្រទេសជាតិបានឆ្លងផុតការលំបាកនិងបញ្ហាប្រឈមជាច្រើនដើម្បីសម្រេចបានលទ្ធផលជាវិជ្ជមានរួមចំណែកបង្កើតធនធានដើម្បីអនុវត្តន៍គោលនយោបាយសន្តិសុខសង្គមបានល្អ។ ទាក់ទិននឹងខេត្ តHoa Binh ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃថាខេត្តជាចំណុចភ្លឺស្វាងក្នុងការងារលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រដោយអត្រានៃភាពក្រីក្របានថយចុះជាង៣% បើធៀបនឹងឆ្នាំ២០២២។

ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Hoa Binh ខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងសកម្មនូវគម្រោងដឹកជញ្ជូនសំខាន់ៗជាពិសេសគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ជាមួយទីក្រុងហាណូយរួមចំណែកទាក់ទាញវិនិយោគិនយ៉ាងខ្លាំងក្លាមករួមដៃគ្នាអភិវឌ្ឍន៍មូលដ្ឋាន។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំរោងឆស័ក២០២៤ខេត្តHoa Binh បានឧបត្ថម្ភនិងផ្តល់អំណោយដល់គ្រួសារក្រីក្រដោយចំណាយថវិកាសរុបជាង២០ពាន់លានដុង (ជាង៨១៥.០០០ដុល្លារអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ